Connect with us

ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃ នៃការដាក់បិណ្ឌ អាជីវករលក់នំអន្សមខ្មែរមួយកន្លែង រកចំណូលបាន ១ពាន់ដុល្លារ

បានផុស

នៅ

ត្រឹមរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌខ្មែរ ហាងនំខ្មែរចែធា ដែលមានលក់នំអន្សម និងនំខ្មែរ ច្រើនប្រភេទអាចរកចំណូលបានរហូតដល់ ១,០០០ដុល្លារឯណោះ។ ការវេចនំអន្សម និងនំខ្មែរលក់នេះ គឺធ្វើបែបជាអាជីវកម្មលក្ខណៈគ្រួសារ និងផ្តោតសំខាន់លក់តែពេលមានបុណ្យជាតិធំៗ និងទទួលកម្មុងតាមកម្មវិធីមួយចំនួនប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីម្ចាស់ហាងនំខ្មែរចែធា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ហាងនំខ្មេរចែធា នៅរាជធានីភ្នំពេញ គឺលោក អ៊ុយ សុភាប្រាជ្ញា បានផ្តល់កិច្ចសម្ភាសន៍មកកាន់ “កម្ពុជាថ្មី” ថា រយៈពេល៣ថ្ងៃនៃការកាន់បិណ្ឌនេះ ហាងរបស់លោកលក់នំ បានចន្លោះពី ២០០ ទៅ ៥០០នំ បើគិតជាទឹកប្រាក់ចំនួន ១,០០០ដុល្លារ។ ជាមួយគ្នានោះ អតិថិជនដែលនិយមជាវនំរបស់លោក ភាគច្រើនជាអ្នករស់នៅទីក្រុងភ្នំពេញ។ 

លោក សុភាប្រាជ្ញា បានបន្ថែមថា ហាងរបស់លោកបើកបម្រើការរយៈពេល១ឆ្នាំមកហើយ ដែលជាអាជីវកម្មលក្ខណៈគ្រួសារ។ ចំពោះនំដែលមានក្នុងហាងរបស់លោកមានដូចជា នំអន្សមជ្រូកស្លឹកតយ តម្លៃុះ២៥,០០០៛ នំអន្សមជ្រូកស្នូលពងទា តម្លៃ២០,០០០៛ នំអន្សមជ្រូកខ្នាតតូច តម្លៃ១០,០០០៛ នំអន្សមចេក តម្លៃ៣,០០០៛ នំបត់ និងនំគម តម្លៃ៦០០៛ ចំណែកនំអន្សមតូចៗដែលមាន៣រសជាតិ តម្លៃ១៥,០០៛។ ចំពោះនំដែលប្រជាជនតែងនិយមទិញ គឺប្រភេទនំអន្សមស្នូលពងទាជាមួយស្លឹកតយ។ 

ចំពោះការវេចនំសម្រាប់ដាក់លក់នៅលើទីផ្សារវិញ គឺហាងរបស់លោកមិនបានជួលបុគ្គលិកឡើយ ពោលគឺ ធ្វើការវេចនំអន្សមដោយសមាជិកគ្រួសាររបស់លោកផ្ទាល់ ដោយឳពុកម្តាយ និងសមាជិកក្នុងគ្រួសារលោក ដែលមានបទពិសោធជាង១០ឆ្នាំមកហើយ។ ម្ចាស់ហាងនំចែធារូបនេះ បានបញ្ជាក់ថា កាលពីដើមឡើយ ម្តាយមីងរបស់លោកជាអ្នកធ្វើនំ និងលក់នំអន្សមនៅខេ្តតត្បូងឃ្មុំ រយៈពេល១០ឆ្នាំមកហើយ។ បន្ទាប់មក ទើបរូបលោកបង្កើតអាជីវកម្មថ្មីមួយនៅរាជធានីភ្នំពេញនេះ។ 

គួររំលឹកថា បច្ចុប្បន្ននេះ ហាក់មានការអន់ថយនៃការវេចនំអន្សមតាមផ្ទះនីមួយៗ ជាពិសេស គឺនៅក្នុងទីក្រុងភ្នំពេញតែម្តង។ មិនតែប៉ុណ្ណោះ នៅបណ្តាខេត្តមួយចំនួន ក៏មានប្រជាជនភាគច្រើននិយមទិញនំអន្សមពីទីផ្សារសម្រាប់យកទៅធ្វើបុណ្យ ឬទទួលក្នុងកម្មវិធីផ្សេងៗជាងវេចដោយខ្លួនឯង៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម