Connect with us

កីឡា

កម្ពុជា មានអត្តពលិកកំពុងហ្វឹកហាត់កីឡាវាយកូនបាល់នៅអាមេរិក សម្រាប់ត្រៀមស៊ីហ្គេម ២០២៣

បានផុស

នៅ

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បាននិងកំពុងប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីពង្រឹងដល់ការយកមេដាយសម្រាប់ស៊ីហ្គេមឆ្នា២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងនោះសហព័ន្ធបានត្រៀមកីឡាករ-កីឡាការិនី ចំនួន ៦នាក់ កំពុងហ្វឹកហាត់យ៉ាងសកម្មនៅអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីកីឡាករ-កីឡាករការិនី ដែលហ្វឹកហាត់នៅអាមេរិក ក៏មានកីឡាករ-កីឡាការិនីកំពុងហ្វឹកហាត់នៅកម្ពុជា ចំនួន៥ នាក់ផ្សេងទៀតផងដែរ សម្រាប់ការចូលរួមស៊ីហ្គេមឆ្នាំក្រោយនោះ។ 

បើតាមលោក ជា ពៅ គ្រូបង្វឹកកីឡាវាយកូនបាល់កម្ពុជា បានលើកឡើងថា សហព័ន្ធបាននិងកំពុងឲ្យកីឡាករប្រឹងប្រែងយ៉ាងខ្លាំង ពោលមិនផ្ដោតលើតែការហ្វឹកហាត់មួយមុខទេ គឺមានការរៀបចំឲ្យមានការប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើនដែរ ដែលក្នុងទិសដៅ គឺហ្វឹកហាត់៥០% រៀបចំការប្រកួត៥០%។

គួររម្លឹកថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានៅពេលនេះមានកីឡាករជម្រើសជាតិសរុប ១១នាក់ ដែលក្នុងនោះមាន ៦នាក់កំពុងហ្វឹកហាត់នៅអាមេរិក និង ៥នាក់ហាត់នៅកម្ពុជា។ ក្នុងចំណោមអត្តពលិកទាំង ១១នាក់ កម្ពុជា រំពឹងរកបានមេដាយមាសតិចបំផុត ១គ្រឿង៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម