Connect with us

កីឡា

សុខរី,​ រតនៈ​ និង​ ពិសី​ ជាប់​បញ្ជី​​ U23​ កម្ពុជា​​ចុង​ក្រោយ​​​ត្រៀម​​ប៉ះ​ U23​ ជប៉ុន

បានផុស

នៅ

កីឡាករ​​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​៣​រូប​បាន​ជាប់​ក្នុង​បញ្ជី​ចុង​ក្រោយ​នៃ​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​ដែល​មាន​២២​​រូប​សម្រាប់​ប្រកួត​ជា​មួយ​ក្រុម​បាល់ទាត់ U23 ជប៉ុន នា​ថ្ងៃ​ទី​២០ ខែ​កញ្ញា ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ទាំង​៣​​រូប​​គឺ​កីឡាករ នី សុខរី, មិន រតនៈ និង ​អ៊ាន ពិសី ស្ថិត​ក្នុង​ចំណោម​កីឡាករ​២២​រូប​ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​រត់​អំណត់​​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​កន្លង​ទៅ​នេះ។

បន្ទាប់​ពី​ចេញ​បញ្ជី​ឈ្មោះ​ជា​ផ្លូវ​ការ ក្រុម U23 កម្ពុជា​នឹង​ចាប់​ផ្តើម​ប្រមូល​ផ្តុំ និង​ហ្វឹក​ហាត់ នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​នេះ​តែ​ម្តង​ដើ​ម្បី​ប្រកួត​ជា​មួយ​ក្រុម U23 ជប៉ុន នា​ថ្ងៃ​ទី​២០ ខែ​កញ្ញា វេលា​ម៉ោង​៧​យប់ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ដែល​ផ្សាយ​ផ្ទាល់​ដោយ ទូរទស្សន៍ បាយ័ន និង BTV News។

ព្រះ​ខ័ន​រាជ​ស្វាយរៀង

  • ១. នី សុខរី
  • ២. មិន រតនៈ
  • ៣. អ៊ាន ពិសី

អាយអេសអាយ ដង្កោសែន​ជ័យ

  • ៤. ដោ រ៉ូហ្សាន់

​​អគ្គិសនី​កម្ពុជា

  • ៥. ទូត សារ៉ូត

ភ្នំពេញ​ក្រោន

  • ៦. លឹម ពិសុទ្ធ

គិរីវង់​សុខ​សែន​ជ័យ

  • ៧. លឹម អារុណរ៉េយមិន
  • ៨. ថា ច័ន្ទឬទ្ធី

សមាគមកីឡាបាល់ទាត់ ខ.ភ.ម

  • ៩. ទេព ហ្វីលីប

ណាហ្គាវើលដ៍

  • ១០.​ ជា សុម៉េង

អង្គរថាយហ្គឺរ

  • ១១. សុផល ឌីម៉ង់

វិសាខា

  • ១២. រដ្ឋ វីរៈ
  • ១៣. គី រីណា
  • ១៤. សារ ទី

បឹងកេត

  • ១៥. កយ សាលីម
  • ១៦. តាំង ប៊ុនឆៃ
  • ១៧. វាំង ដាវីន
  • ១៨. សៀង ចន្ធា

ព្រៃវែង

  • ១៩. អាត អូនតូច
  • ២០. ចាន់ សារ៉ាពេជ្រ
  • ២១. អះម៉ាត់ ស៊ូរីម
  • ២២. ស រតនា

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម