កីឡា
យប់នេះជាការប្រកួតលើកទី៨របស់ U23 កម្ពុជាក្នុងឆ្នាំ២០២២
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) នឹងប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុម U23 ជប៉ុន វេលាម៉ោង៧យប់នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ផ្សាយផ្ទាល់ដោយទូរទស្សន៍ បាយ័ន និង BTV News។

នេះជាការប្រកួតលើកទី៨របស់ U23 កម្ពុជា ក្នុងឆ្នាំ២០២២។ ៧លើកកន្លងមក U23 កម្ពុជាទទួលបានជ័យជម្នះ៣ ស្មើ១ និងចាញ់៣។ ក្នុងពានរង្វាន់យុវជនអាយុក្រោម២៣ឆ្នាំអាស៊ាន ឆ្នាំ២០២២ (AFF U23 Championship) រៀបចំការប្រកួតនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ទី២៦ ខែកុម្ភៈ។ ក្នុងនាមជាម្ចាស់ផ្ទះក៏ដូចជាបើកសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ ក្រុម U23 កម្ពុជាបានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ទោះជាឈ្នះ២ប្រកួត និងចាញ់១ប្រកួត។
ប្រកួតលើកទី១ឈ្នះព្រុយណេ ៦-០ ដែលគ្រាប់បាល់រកបានដោយកីឡាករ សៀង ចន្ធា, ញាន សុខស៊ីដែន, សារ ទី, តាំង ប៊ុនឆៃ, មិន រតនៈ និង ស៊ីន កក្កដា។ ប្រកួតលើកទី២ឈ្នះ ហ្វីលីពីន ១-០ ដែលគ្រាប់បាល់បានដោយកីឡាករវ័យក្មេង ស៊ីន សុវណ្ណមករា និងលើកទី៣ចាញ់ទីម័រខាងកើត ០-១។

ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីខែឧសភា នៅប្រទេសវៀតណាមកន្លងទៅ U23 កម្ពុជាក៏បានធ្លាក់ក្នុងពូលដែរ បន្ទាប់ពីឈ្នះ១ ស្មើ១ និងចាញ់២។ ប្រកួតទី១ឈ្នះឡាវ ៤-១ ដែលរកបានគ្រាប់បាល់ដោយ សៀង ចន្ធា, គី រីណា និង អ៊ុម សំអូន ហើយ១គ្រាប់ទៀតជាការចូលទីខ្លួនរបស់កីឡាករឡាវ។
ប្រកួតទី២ U23 កម្ពុជាបានចាញ់សិង្ហបុរី ០-១, ប្រកួតទី៣ចាញ់ថៃ ០-៥ និងប្រកួតទី៤បានស្មើម៉ាឡេស៊ី ២-២ ដែលរកគ្រាប់បាល់បានដោយកីឡាករ ជូន ចាន់ចាវ និង សារ ទី។ ដូច្នេះកម្ពុជាបានបញ្ចប់ត្រឹមលេខ៤ក្នុងពូលដែលមាន៥ប្រទេស។

កីឡាករដែលធ្លាប់បង្ហាញខ្លួនកន្លងមក និងរកបានគ្រាប់បាល់ដូចជា ញាន សុខស៊ីដែន, អ៊ុម សំអូន, ស៊ីន កក្កដា, ស៊ីន សុវណ្ណមករា និង ជូន ចាន់ចាវ មិនមានវត្តមានក្នុងក្រុម U23 ត្រូវប្រកួតមិត្តភាពយប់នេះទេ ប៉ុន្តែកីឡាករខ្លះជាប់ឈ្មោះជម្រើសជាតិក្រុមធំ និងក្រុម U20។
ចំណែកកីឡាករធ្លាប់រកគ្រាប់បាល់បានគឺ សៀង ចន្ធា, សារ ទី, តាំង ប៊ុនឆៃ, គី រីណា និង មិន រតនៈ មានវត្តមានសម្រាប់ការប្រកួតយប់នេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


