កីឡា
ជួបកម្ពុជាលើកទី៥ គ្រូបង់ក្លាដែស ប្រាប់ថា «ជ័យជម្នះជារបស់ពួកយើង»
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង៧យប់ ថ្ងៃទី២២ ខែកញ្ញា ស្អែកនេះទទួលក្រុមជម្រើសជាតិ បង់ក្លាដែស ជំនួបមិត្តភាពអន្តរជាតិ ថ្ងៃ FIFA Day ផ្សាយផ្ទាល់ដោយទូរទស្សន៍ បាយ័ន និង BTV News។ ការប្រកួតជាការត្រៀមខ្លួនរបស់ជម្រើសជាតិកម្ពុជាសម្រាប់ជើងឯកអាស៊ាន AFF Cup ចុងឆ្នាំនេះ។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីព្រឹកមិញនេះ លោក Javier Fernandez Cabrera Martin គ្រូបង្វឹកសញ្ញាតិអេស្ប៉ាញរបស់ជម្រើសជាតិបង់ក្លាដែសបាននិយាយថា ក្រុមរបស់លោកមានកម្លាំងចិត្តកាយយ៉ាងខ្លាំងសម្រាប់ការប្រកួតថ្ងៃស្អែក ដោយសារម្ចាស់ផ្ទះកម្ពុជាទទួលបានល្អ ហើយ«ក្រុមរបស់យើងមកទីនេះដើម្បីបង្ហាញឲ្យអ្នកទាំងអស់គ្នាបានឃើញថា ជ័យជម្នះជារបស់ពួកយើង»។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧៤នៃតារាងបាល់ទាត់ជម្រើសជាតិទូទាំងពិភពលោក (FIFA Ranking) ខណៈជម្រើសជាតិបង់ក្លាដែស ស្ថិតនៅក្រោមកម្ពុជាទេគឺលេខ ១៩២។
ក្រុមទាំងពីរធ្លាប់ជួបគ្នា៤លើកចុងក្រោយគិតចាប់តាំងពីឆ្នាំ២០០៦មក ប៉ុន្តែកម្ពុជាមិនធ្លាប់ឈ្នះបង់ក្លាដែសឡើយ។ ឆ្នាំ២០០៦ កម្ពុជា ចាញ់ បង់ក្លាដែស ២-១ ក្នុងពានរង្វាន់ AFC Challenge Cup នៅទឹកដីរបស់បង់ក្លាដែស។ ១គ្រាប់របស់កម្ពុជារកបានដោយកីឡាករ ចាន់ រិទ្ធី នៅនាទី៦៨។

ឆ្នាំ២០០៧ កម្ពុជាបានស្មើជាមួយ បង់ក្លាដែស ១-១ ក្នុងពានរង្វាន់ Nehru Cup នៅប្រទេសឥណ្ឌា។ ១គ្រាប់របស់កម្ពុជារកបានដោយ កែវ កុលស នៅនាទី៩០ បន្ទាប់ពីបង់ក្លាដែស នាំមុខតាំងពីនាទីទី៣០។ ឆ្នាំ២០០៩ ក្នុងជំនួបមិត្តភាពអន្តរជាតិខែមីនា កម្ពុជា ចាញ់ ០-១ នៅទឹកដីបង់ក្លាដែស និងមិត្តភាព ឆ្នាំ២០១៩ ខែមេសា កម្ពុជា ចាញ់ ១-០ ទៀត នៅទឹកដីកម្ពុជា។
៥ប្រកួតចុងក្រោយរបស់ បង់ក្លាដែស
- ម៉ាឡេស៊ី ៤-១ បង់ក្លាដែស ជម្រុះ AFC Asian Cup
- បង់ក្លាដែស ១-២ ប៉ាឡេស្ទីន ជម្រុះ AFC Asian Cup
- បារ៉ែន ២-០ បង់ក្លាដែស ជម្រុះ AFC Asian Cup
- ឥណ្ឌូនេស៊ី ០-០ បង់ក្លាដែស មិត្តភាព
- បង់ក្លាដែស ០-០ ម៉ុងហ្គោលី មិត្តភាព

៥ប្រកួតចុងក្រោយរបស់ កម្ពុជា
- អាហ្វហ្គានីស្ថាន ២-២ កម្ពុជា ជម្រុះ AFC Asian Cup
- កម្ពុជា ០-៣ ហុងកុង ជម្រុះ AFC Asian Cup
- ឥណ្ឌា ២-០ កម្ពុជា ជម្រុះ AFC Asian Cup
- កម្ពុជា ២-១ ទីម័រខាងកើត មិត្តភាព
- វៀតណាម ៤-០ កម្ពុជា ជើងឯក AFF Cup
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


