ព័ត៌មានជាតិ
ឆ្លងឆ្នាំមិនបាច់ភ័យខ្លាច ព្រោះកម្លាំងអាវុធហត្ថរាជធានី ការពារសុវត្ថិភាពជូនពេញ២៤ម៉ោង
មន្ត្រីជាន់ខ្ពស់របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងមុននេះថា ដើម្បីរក្សាបាននូវភាពកក់ក្តៅដូចឆ្នាំមុនៗបន្តទៀតនោះ កម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ បានត្រៀមខ្លួនធ្វើជារបងដ៏រឹងមាំ សម្រាប់ការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋចូលរួមសប្បាយរីករាយក្នុងពិធីបុណ្យឆ្លងឆ្នាំសកល២០២០ ឈានចូលឆ្ថាំថ្មី ២០២១ឲ្យបានល្អប្រសើរថែមទៀត។

មន្ត្រីដដែលបានបន្តថា រយៈពេលជា២សប្តាហ៍មកហើយកម្លាំងអាវុធទូទាំងរាជធានី បានត្រៀមនូវផែនការនៃកិច្ចការពាររួមនឹងការរៀបចំនូវសម្ភារៈបច្ចេកទេស សម្រាប់ជាមធ្យោបាយចេញប្រតិបត្តិការរួចជាស្រេច ក្នុងការរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សម្រាប់បុណ្យឆ្លងឆ្នាំសកល២០២០ ឈានចូលឆ្នាំ២០២១ឲ្យបានល្អប្រសើរដូចឆ្នាំមុនៗ ដោយក្នុងនោះបានត្រៀមសហការជាមួយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ តាំងពីមុនរហូតបញ្ចប់ថ្ងៃបុណ្យឆ្លងឆ្នាំថ្មី។ នេះជាភាពទទួលខុសត្រូវខ្ពស់របស់អាវុធហត្ថ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរទៅកម្សាន្តសប្បាយនានា និងទៅជួបជុំបងប្អូននៅស្រុកកំណើតដោយសុវត្ថិភាព។


ទន្ទឹមនឹងនេះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញបទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់ មិនត្រូវភ្លេចពីជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ នោះឲ្យសោះដោយត្រូវតែអនុវត្តដំបូងគេបំផុត គឺ ពាក់ម៉ាស់ គម្លាតបុគ្គល និងគម្លាតសង្គមតែម្តងរួមនឹងការធ្វើអនាម័យជាប្រចាំទើបជៀសផុតពីជំងឺកាចសាហាវមួយនេះបាន។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចេញបទបញ្ជាបែបនេះជាប្រចាំ ខណៈពេលចេញត្រួតពិនិត្យកម្លាំងនិងសម្ភារៈបច្ចេកទេសយន្តយានគ្រប់ប្រភេទ ដែលត្រូវប្រចាំការតាមគោលដៅ ជាច្រើនកន្លែងរាល់ថ្ងៃ រួមនឹងការពិនិត្យមើលភាពទទួលខុសត្រូវរួមក្នុងការបង្ការ ការពារ ទប់ស្កាត់បទល្មើសដើម្បីរក្សាភាពកក់ក្តៅជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលសម្រាប់ឆ្នាំថ្មីនេះ។


សូមបញ្ជាក់ផងដែរថា ក្រៅពីអនុវត្តន៍នូវភារកិច្ចដូចខាងលើរួចមកនោះ កម្លាំងអាវុធហត្ថផ្នែកអន្តរាគមន៍ ក្នុងទីបញ្ជាការ បានរៀនបំប៉នក្បាច់គុណចំបាប់ ស្នៀតចាប់បោក ចាប់កាច់ (ក្លេ) ចេញល្បាតក្បួនម៉ូតូ ឡានតាមដងផ្លូវ ដើម្បីបង្កើនសមត្ថភាព និងការពារខ្លួន ពេលប៉ះទង្គិចជាមួយជនសង្ស័យ ក្នុងនោះដែរកម្លាំងផ្សេងៗទៀតនាំគ្នាធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពល្អមាំងមួនបំពេញកាតព្វកិច្ចបន្តក្នុងនាមមន្ត្រីជាអ្នកបម្រើរាស្ត្រ ដោយភាពស្មោះត្រង់មិនគិតនឿយហត់ ឬយប់ថ្ងៃឡើយពិសេសឱកាសឈប់សម្រាកបុណ្យឆ្លងឆ្នាំថ្មីនេះ ដែលកម្លាំងអាវុធហត្ថទាំងអស់បន្តពង្រឹងរក្សាសន្តិសុខ ដោយកិច្ចការពារ២៤ម៉ោងលើ២៤ម៉ោងតែម្ដង៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


