ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ កាត់មែកឈើធំៗ ដើម្បីសោភណ្ឌភាពទីក្រុង និង សុវត្ថិភាពអ្នកដំណើរ
រដ្ឋបាលរាជធានីភ្នំពេញបានបន្តចុះកាត់មែកឈើធំៗ នៅតាមដងផ្លូវនៅក្នុងរាជធានីភ្នំពេញ ជៀសវាងការបាក់រលំ ការបិទបាំងភ្លើងស្តុប សញ្ញាចរាចរណ៍ -ល- និង ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ព្រោះខ្យល់កន្ទ្រាក់ បក់បោក និង ដើម្បីសោភ័ណ្ឌភាពនៅក្នុងទីក្រុងភ្នំពេញផងដែរ។


ជាក់ស្ដែងថ្ងៃទី៥ខែមករា ឆ្នាំ២០២៦ ក្រុមសួនច្បារនិង ដើមឈើ នៃរដ្ឋបាលរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះកាត់មែកឈើ នៅតាមបណ្ដោយផ្លូវ២១៥ ចាប់ពីចំណុចអាងទឹកអូឡាំពិក រហូតដល់ស្តុកដេអិន ធើ្វការកាត់ទាំងសងខាងផ្លូវ ដែលនៅក្នុងមូលដ្ឋានខណ្ឌ៧មករា និង ខណ្ឌទួលគោក។

សូមបញ្ជាក់ផងដែរ មែកឈើធំៗតែងតែបាំងបិទភ្លើងសញ្ញាចរាចរណ៍ សញ្ញាភ្លើងស្តុប ធ្វើអោយប្រជាពលរដ្ឋធ្វើដំណើរ ឆ្លងកាត់ពិបាក នឹង មេីលភ្លើងសញ្ញា បញ្ជាចរាចរណ៍ ព្រោះ ត្រូវ មែកឈេីធ្លាក់បាំងស្ទេីរតែមេីលមិនឃេីញតែម្ដង បន្ថែមទៀតនោះ រាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំងជាមួយនឹងខ្យល់កន្រ្តាក់តែងតែមានការបាក់រលំមែកឈើមួយចំនួនទៅលើយានយន្តនឹងធ្លាក់ទៅលើដងផ្លូវដែលជាការបង្អាក់ដំណើរចរាចរណ៍និងធ្វើអោយកកស្ទះខ្លាំងនៅក្នុងរាជធានីភ្នំពេញ។


ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាឲ្យកម្លាំងចុះកាត់មែកឈើធំៗដែលងាយបាក់រលំពេលដែលភ្លៀងនិងខ្យល់បក់បោកខ្លាំងម្ដងៗ នៅក្នុងនោះផងដែរដូចដែលបងប្អូនប្រជាពលរដ្ឋបានជ្រាបហើយថានៅរដូវកាលនេះគឺជាវាគឺជារដូវភ្លៀងធ្លាក់ខ្លាំងលាយឡំនិងខ្យល់កន្រ្តាក់សូមបងប្អូនប្រជាពលរដ្ឋបង្កើនការការពារសុវត្ថិភាពផ្ទាល់ខ្លួនរាល់ពេលដែលមេឃភ្លៀងខ្លាំងម្តងៗសូមមេត្តាសូមកុំឈប់ឬចតនៅក្រោមដើមឈើធំៗដែលអាចងាយនឹងរងគ្រោះពីការរលំនិងបាក់មែកឈើ៕ដោយ៖ម៉េង
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


