ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្ដល់កញ្ចប់ទឹកប្រាក់រាប់លានដុល្លារដល់ក្រុមហ៊ុនផលិតអាវុធ សម្រាប់ទិញមីស៊ីល
ក្រសួងការពារជាតិអាមេរិកបានប្រកាសផ្តល់កិច្ចសន្យាក្នុងទំហំទឹកប្រាក់ចំនួន ៧៧.៤ លានដុល្លារដល់ក្រុមហ៊ុន Lockheed Martin ដើម្បីទិញកាំជ្រួចមីស៊ីលវាយប្រហារចំនួន ៥៤ គ្រាប់ត្រឹមខែកញ្ញា ឆ្នាំ ២០២៥ ។

ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃចន្ទថា “ក្រុមហ៊ុន Lockheed Martin Missiles and Fire Control ដែលមានទីតាំងនៅក្នុងទីក្រុង Grand Prairie របស់រដ្ឋ Texas បានទទួលប្រាក់ ៧៧,៤២០,០០០ ដុល្លារក្នុងកិច្ចសន្យាសម្រាប់ការទិញកាំជ្រួចមីស៊ីលវាយប្រហារចំនួន ៥៤ គ្រាប់” ។
កាំជ្រួចមីស៊ីលនេះ គឺជាមីស៊ីលផ្លោងយុទ្ធសាស្ត្រដែលត្រូវបានបង្កើតឡើងដើម្បីជំនួសប្រព័ន្ធមីស៊ីលវាយប្រហារបាញ់ពីដីទៅអាកាស (ATACMS) នាពេលបច្ចុប្បន្ននេះ ។

ក្រសួងការពារជាតិបាននិយាយថា ខ្លួនមានការស្ទាក់ស្ទើរក្នុងការផ្តល់កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយបែបនេះពីស្តុករបស់អាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ដោយសារតែមានការព្រួយបារម្ភថា រុស្ស៊ីអាចចាត់ទុកវាថាជាបង្កើនជម្លោះថែមទៀត ។
ជាចុងក្រោយក្រសួងការពារជាតិបានបន្ថែមថា ក្រុមហ៊ុន Lockheed Martin ត្រូវបានគេរំពឹងថានឹងបញ្ចប់ការងារក្នុងកិច្ចសន្យានេះត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិន ថា អាមេរិក បញ្ជូនសញ្ញា “ខុស និងគ្រោះថ្នាក់ខ្លាំង” អំពី តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


