ជីវិតកម្សាន្ដ
ហ្វាន ពីងពីង បង្អួតសម្រស់ក្នុងឈុតពណ៌ខៀវ អ្នកគាំទ្រទប់មិនសរសើរមិនបាន
ត្រឡប់មកបង្ហាញមុខក្នុងកម្មវិធីមួយ កាលពីពេលថ្មីៗនេះ រាជិនីសម្រស់ ហ្វាន ពីងពីង (Fan Bingbing) បានធ្វើឲ្យមហាជនជាច្រើនស្រឡាំងកាំង ដោយសារតែសម្រស់ស្រស់ស្អាតប្រៀបបានគំនូរ ទាំងដែលនាងមានអាយុ ៤០ឆ្នាំប្លាយទៅហើយ។

ទោះបីជាច្រើនឆ្នាំមកនេះ ហ្វាន ពីងពីង ត្រូវញាំញីដោយរឿងអាស្រូវទាក់ទងនឹងការរត់ពន្ធក៏ដោយ ក៏ពេលវិលត្រឡប់ចូលសិល្បៈវិញ នាងនៅតែធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងពីរូបសម្រស់មិនថមថយរបស់នាង។ រាល់ពេលដែលនាងបង្ហាញមុខជាសាធារណៈម្ដងៗ តារាស្រីវ័យ ៤១ឆ្នាំរូបនេះ ធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតស្ញើចសរសើរនាងគ្រប់ពេល មិនថាកេរ្តិ៍ឈ្មោះ សមត្ថភាព ឬសម្រស់នោះទេ។


ជាក់ស្ដែង បន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈមក ហ្វាន ពីងពីង បានចូលរួមក្នុងកម្មវិធីកម្សាន្តមួយ ដោយបានស្លៀកឈុតពណ៌ខៀវបង្អួតសម្រស់កាន់តែឆើតឆាយ និងបានទាក់ទាញភ្នែកអ្នកគាំទ្រជាច្រើនឱ្យលាន់មាត់សរសើររូបនាងមិនដាច់ពីមាត់ថា នាងជាសក្តិសមជារាជិនីសម្រស់របស់ចិនពិតៗ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ គម្រប់ខួប ៤១ឆ្នាំ ហ្វាន ពីងពីង បង្ហាញសម្រស់ស្អាតដូចទេពធីតា
ចុចអាន៖ វិលចូលសិល្បៈវិញ សាន់ ឆាយ នៅតែរក្សាតំណែងជារាជិនីសម្រស់របស់តៃវ់ាន់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


