Connect with us

ជីវិតកម្សាន្ដ

វិលចូលសិល្បៈវិញ សាន់ ឆាយ នៅតែរក្សាតំណែងជារាជិនីសម្រស់របស់តៃវ៉ាន់

បានផុស

នៅ

តារាសម្ដែងតៃវ៉ាន់ Barbie Hsu ឬអតីតតួនាង សាន់ ឆាយ វិលចូលវិស័យ​សិល្បៈវិញ បន្ទាប់រៀបការស្វាមីទី២ បើទោះបីនាងឈានដល់អាយុ ៤៦ឆ្នាំហើយក្ដី ប៉ុន្តែសម្រស់របស់នាងនៅតែក្មេងជាងវ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ សាន់ ឆាយ បានលេចមុខថត​រូបផ្សព្វផ្សាយពាណិជ្ជមួយ ដែលមិនច្បាស់ពីផលិតផលអ្វីឱ្យប្រាកដ ប៉ុន្តែតាមរយៈរូបថតដែលបានបង្ហោះតាមអ៊ីនធឺណិត មហាជនចាប់អារម្មណ៍ខ្លាំងរូបរាងរបស់នាង ឃើញថានាង​មានរាងស្ដើងស្រឡូន ចំណែកមុខមាត់វិញ ស្រស់ស្អាតដូចយុវវ័យអាយុម្ភៃប្លាយអ៊ីចឹង។

ក្រោយរូបថតបែកធ្លាយពាសពេញបណ្ដាញសង្គមចិន អ្នកគាំទ្ររបស់ សាន់ ឆាយ លាន់មាត់សរសើរនាងពេញៗមាត់ ពួកគេនាំគ្នាលើកឡើងស្រដៀងៗគ្នាថា តារាស្រីរូបនេះនៅតែជាកំពូលសម្រស់របស់តៃវ៉ាន់មិនផ្លាស់ប្ដូរឡើយ។

គួររំលឹកថា កាលពីពេលកន្លងទៅ សាន៉ ឆាយ ធ្លាប់ប្រកាសថាខ្លួនកំពុងប្រឈមនឹងជំងឺបាក់ចិត្ត ដែលកាលណោះរូបសម្រស់របស់នាងបានបាក់ស្រុតជាខ្លាំង ទើបតែរៀបការលើកទី២រួចទេ សុខ​ភាពផ្លូវចិត្តរបស់ សាន់ ឆាយ ហាក់​ល្អ​ប្រសើរឡើងវិញ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អតីតតួ សាន់ឆាយ ប្រកាសមានផ្ទៃពោះ ក្នុងវ័យ ៤៦ឆ្នាំ

ចុចអាន៖ រឿងពីរយ៉ាងគត់ ចៀវៃ ទម្លាប់អនុវត្តជាប្រចាំ ដើម្បីរក្សាសម្រស់ឱ្យក្មេងជាងវ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម