ព័ត៌មានជាតិ
នាវាកងទ័ពជើងទឹកឥណ្ឌា ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល០៤ថ្ងៃ
នាវាកងទ័ពជើងទឹកសាធារណរដ្ឋឥណ្ឌាមួយគ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល០៤ថ្ងៃ(ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១)។


ក្នុងដំណើរចូល ចតរបស់នាវាកងទ័ពជើងទឹកឥណ្ឌានាឱកាសនោះ ដោយមានការទទួលស្វាគមន៍ពីលោកឧត្ដមនាវីត្រី អ៊ិន សុខេមរ៉ា នាយសេនាធិការរង តំណាងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក បានដឹកនាំនាយនាវីចំនួន១៥រូប ស្វាគមន៍ ចំពោះលោកវរនាវីទោBKPONNAPPAមេបញ្ជាការនាវាឈ្មោះ INSKILTAN ជាប្រធានគណៈប្រតិភូកងទ័ពជើងទឹកសាធារណរដ្ឋឥណ្ឌា ដែលមាននាវិកសរុបចំនួន២០០នាក់ ក្នុងដំណើរចូលចតជាផ្លូវការ ដើម្បីប្រគល់សម្ភារៈសង្គ្រោះទឹកជំនន់មួយចំនួនរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ជូនដល់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់គ្រប់គ្រងមហន្តរាយ។


មន្ត្រីកងទ័ពជើងទឹកឲ្យដឹងពីលក្ខណៈបច្ចេកទេសរបស់នាវានេះរួមមាន៖ ទទឹង ១៣ម បណ្តោយ ១១០ម ជម្រៅទឹក០៧ម ទម្ងន់ផ្ទុក៣១៥០តោន។ តាមការគ្រោងទុកនាវាINS KILTAN នឹងចាកចេញពីកម្ពុជាវិញនៅវេលាម៉ោង៩ព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ទាំងអស់នេះ គឺជាការទំនាក់ទំនង ល្អរវាងប្រទេសទាំងពីរ កម្ពុជា ឥណ្ឌា៕
អត្ថបទ៖ កោះពស់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


