Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ដឹកនាំ​កម្លាំង​បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​លេងល្បែង​បក្សី​កីឡា នៅកាស៊ី​ណូ New World ក្រុង​បាវិត

បានផុស

នៅ

ស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម ម៉ែន អេង អភិបាលរង​ខេត្ត លោក លឹម សៀង​ហេង លោក​អភិបាលក្រុង​បាវិត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ទីតាំង​លេងល្បែង​បក្សី​កីឡា​នៅ​កាស៊ីណូ New World ដែលមាន​ព័ត៌មាន​ថា “​មាន​បង្កប់​ល្បែង​ជល់​មាន់ ល្បែង​អន​ឡាញ បៀរ​អាប៉ោង ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ ” ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកម៉ែន អេង អភិបាលរង​ខេត្ត បានអោយដឹងថា ក្រោយពី​ការចុះ​ត្រួតពិនិត្យ​ក្រុមការងារ​បាន​ពិនិត្យឃើញថា​÷

១- ទីតាំង​ល្បែង​បក្សី​កីឡា (​ជល់​មាន់​) ស្ថិតនៅ​ខាងក្នុង​បរិវេណ​កាស៊ីណូ New World ដែលមាន​ក្រុមហ៊ុន​ឈ្មោះ ASEAN INTERNATIONAL RESORT Co.,LTD

២- ក្រុមហ៊ុន​កាស៊ីណូ New World មាន​អាជ្ញា​បណ្ណ​កាស៊ីណូ​ត្រឹមត្រូវ ដែលមាន​សុពលភាព​រហូតដល់​ឆ្នាំ​២០២៦ ចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​។​

៣- ទីតាំង​ល្បែង​បក្សី​កីឡា ពុំមាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង ដូចជា​ការចុះផ្សាយ​ទេ​។​

៤- អ្នកគ្រប់គ្រង​ទីតាំង​ល្បែង​បក្សី​កីឡា បានបញ្ជាក់​ថា​ ពុំ​អនុ​ញ្ញាត​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​ទេ ហើយ​ក្រុមហ៊ុន​បាន​បិទ​បម្រាម​នៅ​ទីតាំង​របស់ខ្លួន ប៉ុន្តែ​នៅ​ទីតាំង​របស់ខ្លួន​មាន​បុគ្គលិក​បម្រើការ​ងារ​ជា​ជនជាតិខ្មែរ​។

៥- ក្រុមការងារ​បានធ្វើ​កិច្ចសន្យា អប់រំ​ណែនាំ ទៅ​អ្នកគ្រប់គ្រង ដោយ​ហាម​មិន​អនុញ្ញាតអោយ​ជនជាតិខ្មែរ​ចូល​លេងល្បែង​ទេ បើ​មាន​សមត្ថកិច្ច​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕

​ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម