ជីវិតកម្សាន្ដ
វៀតណាមរកឃើញម្ចាស់មកុដ Miss Grand 2022 ត្រៀមប្រកួតនៅ ឥណ្ឌូណេស៊ី
ក្រោយការប្រកួតដ៏ស្វះស្វែង ទីបំផុតវៀតណាមរកឃើញម្ចាស់មកុដ Miss Grand Vietnam បានទៅលើបវរកញ្ញា Doan Thien An មកពីខេត្ត Long An ភាគខាងត្បូង បន្ទាប់ពីវ៉ាដាច់បេក្ខនារី ៤៩ នាក់ផ្សេងទៀត នៅឯវគ្គផ្ដាច់ព្រ័ត្រ។

នៅក្នុងរាត្រីចុងក្រោយនៃកម្មវិធី Miss Grand Vietnam 2022 ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលកីឡា Phu Tho ក្នុងតំបន់១១ នៃទីក្រុងហូជីមិញ កាលពីល្ងាចថ្ងៃសៅរ៍ ដោយមានការចូលរួមពីបេក្ខនារីចំនួន ៥០ រូប ខណៈគណៈកម្មការវិនិច្ឆ័យរួមមានអតីតបវរកញ្ញា Ha Kieu Anh អ្នកដឹកនាំរឿង Hoang Nhat Nam កំពូលតារាបង្ហាញម៉ូត Minh Tu តារាសម្តែង Minh Tiep និងអ្នករចនា Do Long ជាដើម។

ពិធីនេះក៏មានការចូលរួមពីលោក Nawat Itsaragrisil ប្រធាន Miss Grand International និងលោកស្រី Teresa Chaivisut អនុប្រធាន Miss Grand International ផងដែរ។

យ៉ាងណាមិញ យប់នៃការប្រកួតបានចាប់ផ្តើមនៅម៉ោង ៧:៣០នាទីយប់ និងមានរយៈពេលជិត៥ ម៉ោង រួមទាំងផ្នែកដែលមានរយៈពេល ៤៥នាទី ក្នុងអំឡុងពេលដែលគណៈកម្មការរៀបចំបានណែនាំអ្នកឧបត្ថម្ភ និងចៅក្រម។ ចំណែកបេក្ខនារីបានឆ្លងកាត់ជាច្រើនជុំ រួមមាន ឈុតហែលទឹក រ៉ូបរាត្រី ធ្វើបទបង្ហាញ សំណួរនិងចម្លើយ សម្រាប់ការជ្រើសរើស Top 20 Top 15 Top 10 និង Top 5។

ដោយឡែក បវរកញ្ញា Doan Thien An មានអាយុ ២២ ឆ្នាំមកពីខេត្ត Long An ភាគខាងត្បូងបានគ្រងមកុដ Miss Grand Vietnam 2022 នៅទីបញ្ចប់កម្មវិធី ហើយជើងឯករងទី១ ទី២ ទី៣ និងទី៤ បានទៅលើ Che Nguyen Quynh Chau មកពីខេត្ត Lam Dong ភាគកណ្ដាល, Tran Tuyet Nhu មកពីទីក្រុងហូជីមិញ , Tran Nguyen Minh Thu មកពីខេត្ត Quang Tri ភាគខាងជើង និង Ngo Thi Quynh Mai មកពីទីក្រុងហូជីមិញ។

គួរបញ្ជាក់ថា បវរកញ្ញា Doan Thien An នឹងតំណាងឲ្យប្រទេសវៀតណាម ទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Grand International 2022 ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែតុលា នៅប្រទេសឥណ្ឌូណេស៊ីខាងមុខនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយដំណឹងថា Han Lay អតីត Miss Grand មីយ៉ាន់ម៉ា ត្រូវអាជ្ញាធរ ថៃ ឃុំខ្លួន
ចុចអាន៖ច្បាស់ការហើយ! វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួត Miss Grand International 2023 (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ