ជីវិតកម្សាន្ដ
ច្បាស់ការហើយ! វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួត Miss Grand International 2023 (មានវីដេអូ)
បន្ទាប់ពីចុះកុងត្រាថ្មីរួច លោក Nawat Isarakraisil ប្រធាន និងជាស្ថាបនិកកម្មវិធីប្រកួត Miss Grand International បានប្រកាសថា វៀតណាម នឹងរៀបចំកម្មវិធីប្រកួត Miss Grand International 2023 ជាផ្លូវការ។

ការប្រកាសនេះដែរ បានធ្វើឡើងនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក Nawat Isaragrisil-Mr.Nawat Itsaragrisil កាលពីថ្ងៃទី ២៥ កន្លងទៅនេះ។

លោកបាននិយាយថា “វៀតណាមមិនអាចរង់ចាំខ្ញុំប្រកាសក្នុងកម្មវិធីប្រកួត Miss Grand International 2022 នៅប្រទេសឥណ្ឌូនេស៊ីបានទេ សូមឲ្យស្ថាប័នធ្វើការប្រកាសជាផ្លូវការ។ ដើម្បីធានាថា វៀតណាមនឹងក្លាយជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួត Miss Grand International 2023 ព្រោះថាពេលនេះមានផលិតផល និង Sponsor មួយចំនួនធំបានបញ្ជាក់និងគាំទ្រ។ ខណៈគ្រប់វិស័យនាបច្ចុប្បន្ននេះ ម្ចាស់មកុដ Miss Grand International 2021 នាង Nguyen Tuk Thuy Tien កំពុងក្លាយជាបុគ្គលពេញនិយមខ្លាំងសម្រាប់មនុស្សទាំងអស់ ហើយអ្នកសារព័ត៌មានវៀតណាម បានសាទរនាងរួចហើយថា ជាស្ត្រីមានអំណាចនៅប្រទេសវៀតណាមផងដែរ។
យ៉ាងណាមិញ ក្រុម Miss Grand Thailand 2022 បានទៅប្រទេសវៀតណាម និងទទួលការស្វាគមន៍ដ៏លើសលប់ និងដោយក្តីស្រឡាញ់របស់ជនជាតិវៀតណាមសម្រាប់ឆាកដ៏ធំ។ ក្នុងនោះលោក Nawat បន្ថែមថា បើសួរថា ហេតុអ្វីខ្ញុំជឿវៀតណាម? ត្រូវតែទទួលស្គាល់ថា ប្រជាជនវៀតណាមប្រហែល ១០០លាននាក់ ដឹកនាំប្រទេសដោយមនុស្សជំនាន់ថ្មី ហើយមនុស្សទាំងនេះបានកើតក្នុងជំនាន់ដ៏ធំមួយ។ ចូលចិត្តវេទិកា និងផលិតកម្មក្នុងរចនាប័ទ្មដ៏អស្ចារ្យ។ ខ្ញុំមានទំនុកចិត្ត ១០០ ភាគរយបន្ទាប់ពីធ្វើការជាមួយគ្នាមើលឃើញការប្តេជ្ញាចិត្ត និងសក្តានុពល អ្នកទិញរក្សាសិទ្ធិគឺជាមនុស្សជំនាន់ថ្មី។ ខ្ញុំជឿជាក់លើ Miss Grand អន្តរជាតិឆ្នាំ 2023 វៀតណាម នឹងធ្វើឲ្យគ្រប់ទិដ្ឋភាពនៃឧស្សាហកម្មរាជនីសម្រស់កាន់តែអស្ចារ្យ។ ជំហានបន្ទាប់ គឺត្រូវស្វែងរកកាលវិភាគដើម្បីធ្វើសន្និសីទសារព័ត៌មាន។ ត្រៀមខ្លួនជាស្រេច ដើម្បីអបអរសាទរការក្លាយជាប្រទេសម្ចាស់ផ្ទះជាផ្លូវការ ប្រហែលប្រហែលខែកក្កដា។

ទន្ទឹមនោះ ក៏មានព័ត៌មានលេចឮថា ប្រទេសម្ចាស់ផ្ទះ Miss Grand International 2025 ត្រូវបានចុះហត្ថលេខាផងដែរ។ ប៉ុន្តែប្រទេសណានឹងត្រូវធ្វើ គឺមិនទាន់ដឹងនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៩ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


