ព័ត៌មានអន្ដរជាតិ
អាមេរិក ជំពាក់បំណុលគេច្រើនបំផុត មិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្ត (មានវីដេអូ)
ក្រសួងរតនាគារអាមេរិកបានបញ្ជាក់កាលពីថ្ងៃអង្គារទី០៤ខែតុលាថា បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនលើស ៣១ទ្រីលានដុល្លារជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

រដ្ឋាភិបាលអាមេរិក ជំពាក់បំណុលសរុប ៣១,១២៣,៨៨៧,៧៨១,៤០១ និង៣៤សេន គិតត្រឹមថ្ងៃទី៣ខែតុលា។ នេះបើយោងតាមតួលេខរតនាគារ ដែលបានចេញផ្សាយជាសាធារណៈ។
នៅពេលនៃការចូលកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden ក្នុងខែមករា ឆ្នាំ ២០២១ បំណុលមានចំនួន ២៧.៧៥ទ្រីលានដុល្លារ។

បំណុលជាតិមានចំនួន ១៩.៩៤ទ្រីលានដុល្លារ នៅពេលលោកប្រធានាធិបតី Donald Trump ចូលកាន់តំណែងក្នុងឆ្នាំ ២០១៧ ប៉ុន្តែបំណុលបានកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលធនាគារកណ្តាលអាមេរិក បានបោះពុម្ពប្រាក់ដើម្បីដោះស្រាយជាមួយវិបត្តិជំងឺរាតត្បាតកូវីដ១៩។
គួរបញ្ជាក់ថា ភាគច្រើននៃបំណុល គឺសហរដ្ឋអាមេរិកបានជំពាក់បុគ្គលឯកជន ពោលគឺរហូតដល់ទៅ ២៤ទ្រីលានដុល្លារ ខណៈជំពាក់រដ្ឋាភិបាលបរទេសជិត ៧ទ្រីលានដុល្លារ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប្រទេសមួយតែងមានបំណុល ដោយសារមូលហេតុអ្វី?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


