ព័ត៌មានអន្ដរជាតិ
លោក Pompeo ប្រាប់ឲ្យអាមេរិកនិងឥណ្ឌាផ្តោតលើការគំរាមកំហែងដែលបង្កឡើងដោយចិន
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកនិងឥណ្ឌាត្រូវតែធ្វើការរួមគ្នាដើម្បីប្រឈមមុខនឹងការគំរាមកំហែងដល់សន្តិសុខនិងសេរីភាពដែលបង្កឡើងដោយប្រទេសចិន។ លោកនិយាយបែបនេះខណៈលោកត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាជាមួយមេដឹកនាំឥណ្ឌា។
លោក Pompeo បានទៅដល់ទីក្រុងញូវដេលីកាលពីថ្ងៃចន្ទរួមជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Mark Esper សម្រាប់កិច្ចសន្ទនាជាយុទ្ធសាស្ត្រប្រចាំឆ្នាំចំពេលមានភាពតានតឹងកើនឡើងខ្លាំងនៅក្នុងតំបន់ដោយកងទ័ពឥណ្ឌាកំពុងប្រឈមមុខជាមួយកងទ័ពចិននៅព្រំដែនដែលមានជម្លោះ។

មុនកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការពារជាតិ Rajnath Singh, លោក Pompeo បាននិយាយថា “ថ្ងៃនេះគឺជាឱកាសថ្មីមួយសម្រាប់ប្រទេសលទ្ធិប្រជាធិបតេយ្យធំទាំងពីរដូចជាប្រទេសយើងដើម្បីខិតកាន់តែជិតគ្នា”។
លោកបន្តថា “មានការងារជាច្រើនទៀតដែលត្រូវធ្វើ។ យើងមានការពិភាក្សាគ្នាជាច្រើននៅថ្ងៃនេះ។ នោះគឺកិច្ចសហប្រតិបត្តិការរបស់យើងលើជំងឺរាតត្បាតដែលមានដើមកំណើតនៅទីក្រុង Wuhan, ការប្រឈមមុខនឹងការគំរាមកំហែងរបស់គណបក្សកុម្មុយនីស្តចិនចំពោះសន្តិសុខនិងសេរីភាពដើម្បីលើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅទូទាំងតំបន់”។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាន់ជំហរតឹងរ៉ឹងលើប្រទេសចិន ជាផ្នែកដ៏សំខាន់មួយនៃយុទ្ធនាការរបស់លោកដើម្បីធានាឲ្យបាននូវអាណត្តិទី២ក្នុងការបោះឆ្នោតប្រធានាធិបតីនៅសប្តាហ៍ក្រោយហើយលោក Pompeo បានព្យាយាមពង្រឹងសម្ព័ន្ធមិត្តដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើងនៅក្នុងតំបន់។
ប្រទេសឥណ្ឌាក៏មានបញ្ហាផ្ទាល់ខ្លួនជាមួយចិនដែរ។

កាលពីខែមិថុនា ទាហានឥណ្ឌាចំនួន២០នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចជាមួយកងទ័ពចិននៅព្រំដែនដែលជាហេតុបង្កឲ្យមានអារម្មណ៍ពុះកញ្ជ្រោលប្រឆាំងចិននៅក្នុងប្រទេសឥណ្ឌានិងជំរុញឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ស្វែងរកទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។
ក្នុងខែនេះ ឥណ្ឌាបានអញ្ជើញអូស្រ្តាលីឲ្យចូលរួមក្នុងសមយុទ្ធកងនាវាចរដែលខ្លួនប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំជាមួយសហរដ្ឋអាមេរិកនិងជប៉ុន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


