ព័ត៌មានជាតិ
ភ្ញៀវទេសចរក្នុងពិធីបុណ្យអុំទូកថ្ងៃដំបូង នៅខេត្តបាត់ដំបង មានជាង ៦ ម៉ឺននាក់
កាលពីថ្ងៃទី ០៩ តុលាម្សិលមិញ ជាថ្ងៃដែលខេត្តបាត់ដំបង បានប្រារព្ធពិធីបុណ្យអុំទូកជាថ្ងៃដំបូង ខណៈថ្ងៃបុណ្យនេះ បានប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ០៩-១០ ខែតុលា។

ក្នុងនោះ គេសង្កេតឃើញមានប្រជាពលរដ្ឋទាំងក្នុង និងមកពីបណ្ដាខេត្តផ្សេងផង បានចូលរួមយ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ ជាមួយនឹងបរិយាកាសដ៏ល្អ មានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ល្អប្រសើរ។

ការចូលរួមក្នុងពិធីបុណ្យអុំទូកថ្ងៃដំបូងនៅខេត្តបាត់ដំបងយ៉ាងច្រើនកុះករនេះ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបង្ហាញរបាយការណ៍អំពីកំណើនភ្ញៀវឲ្យដឹង នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ ថា នៅថ្ងៃទី ១ ត្រូវនឹងថ្ងៃទី ០៩ ខែតុលា ជាថ្ងៃប្រារព្ធពិធីអុំទូក ចេញព្រះវស្សា តាមស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង មានកំណើនភ្ញៀវចូលរួមកម្សាន្ត ៦១.២៧៨ នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ ៨៩ នាក់។

បន្ថែមពីនោះ ថ្ងៃទី ២ ត្រូវនឹងថ្ងៃបញ្ចប់ នៃពិធីនេះ លោករំពឹងថា នឹងមានកំណើនបន្ថែមទៀត តាមរយៈការបង្កបរិយាកាសយ៉ាងសប្បាយរីករាយបំផុត ដែលក្នុងមួយឆ្នាំមានតែមួយដង ខណៈការខកខានប្រារព្ធពិធីបុណ្យជាតិមួយនេះអស់រយៈពេល ២ ឆ្នាំកន្លងមកហើយ ដោយសារតែជំងឺកូវីដ- ១៩ បានរារាំងយ៉ាងកាចសាហាវ។

ចំណែកសន្តិសុខសាធារណៈ ក៏គេសង្កេតឃើញថា មានការរៀបចំសណ្ដាប់ធ្នាប់ និងការពារបានល្អប្រសើរ មិនទាន់មានករណីណាមួយនឹងកើតឡើងនោះទេ រហូតមកដល់ម៉ោងនេះ៕
អត្ថបទ ៖ សៅ សារិទ្ធ











-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


