កីឡា
គ្រូគីរីវង់សុខសែនជ័យ និយាយពីការប្រកួតសេសសល់ ទោះអស់ឱកាសប្រជែងនៅលីគកំពូល
ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ អស់ឱកាសប្រជែងតំណែងនានានៅក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ទាំងជើងឯក ក៏ដូចជាតំណែងកំពូលទាំង ៤ (Top 4) បន្ទាប់ពីត្រូវបានគូប្រកួតនាំមុខដាច់ពិន្ទុទាំងអស់។

ត្រឹមសប្ដាហ៍ទី ១៩ គីរីវង់សុខសែនជ័យ ប្រកួត ១៩ ដង ឈ្នះតែម្ដងគត់ ស្មើ ២ និងចាញ់ ១៦ រកបានតែ ៥ ពិន្ទុ ត្រូវក្រុមលេខ ៧ កងយោធពលខេមរភូមិន្ទ ដាច់ពិន្ទុដល់ទៅ ១៥ ពិន្ទុ ខណៈនៅសល់ការប្រកួតចំនួន ២ លើកទៀតប៉ុណ្ណោះនឹងបញ្ចប់ ហើយក្លិបកំពុងប្រឈមនឹងការកាត់ទៅលេងលីគទី ២ (ករណីក្លិបនៅលីគទី ២ គ្រប់លក្ខខណ្ឌឡើងមកលីគកំពូល)។

បើទោះបីជាអស់ឱកាសប្រជែងតំណែងណាមួយក៏ដោយ លោក Manuel Retamero Fraile ដែលជាគ្រូបង្គោលរបស់ក្លិប ថានៅតែធ្វើតាមផែនការរបស់ក្លិប ខណៈក្លិបក៏នៅត្រូវការពេលវេលាផងដែរ។
លោក Manuel Fraile បានឲ្យ ‘កម្ពុជាថ្មី’ដឹងថា ៖ «ដូចអ្វីដែលយើងព្យាយាមជានិច្ច ដើម្បីរកបានពិន្ទុតាមរយៈការប្រកួតដែលសេសសល់នេះ យើងត្រូវមានស្មារតីរឹងមាំល្អសម្រាប់ខ្លួនយើង និងក្លិប និងអ្នកគាំទ្រដែលតែងតែគាំទ្រយើង»។
«ចាញ់ ឬស្មើ យើងត្រូវតែធ្វើតាមវិធីរបស់យើងដើម្បីទទួលបានភាពជោគជ័យ ប៉ុន្តែពេលខ្លះយើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យបានកម្រិតរបស់ក្លិប ឬក្រុមផ្សេងទៀត ការអត់ធ្មត់ ហើយបន្តរីកចម្រើនជាក្រុមតែមួយ»។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានសង្កត់ធ្ងន់។
គួររំលឹកថា គីរីវង់សុខសែនជ័យ នៅសល់ ២ ប្រកួតទៀត ដែលអាចនិយាយបានថា សុទ្ធតែជាការប្រកួតបង្គ្រប់កិច្ច ពោលគឺថ្ងៃទី ១៥ តុលាខាងមុខ ត្រូវជួប បឹងកេត នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ និងប្រកួតចុងក្រោយជួបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ លើទឹកដីរបស់ខ្លួន នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


