សេដ្ឋកិច្ច
កម្ពុជា មានកម្លាំងពលកម្មប្រមាណ ១១លាននាក់ ស្មើនឹង ៩៩,៣ភាគរយ
ស្ថានភាពទីផ្សារការងារកម្ពុជា មានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣ភាគរយ និងកម្លាំងពលកម្មសរុបចំនួន ១១លាននាក់។ នេះជាការបញ្ជាក់របស់លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នៅទីស្តីការគណៈរដ្ឋមន្រ្តី ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២។

បើតាមលោក ហេង សួរ កម្លាំងពលកម្មនៅក្នុងប្រទេស មានដូចជា ក្នុងវិស័យឧស្សាហកម្មមានប្រមាណ ២.៥លាននាក់, កសិកម្ម ៣.៤លាននាក់, វិស័យសេវាកម្មចំនួន ៣.១លាននាក់ និងមន្រ្តីសាធារណៈមានប្រមាណ ៥០ម៉ឺននាក់។
ដោយឡែកកម្លាំងពលកម្ម ដែលជាពលករទេសន្តរប្រវេសន៍ កំពុងបម្រើការងារនៅក្រៅប្រទេសមានប្រមាណ ១.៣លាននាក់។ ក្នុងនោះ នៅប្រទេសថៃចំនួនជាង ១,២លាននាក់, នៅប្រទេសកូរ៉េជាង ៤ម៉ឺន ៦ពាន់នាក់, ម៉ាឡេស៊ីជាង ២ម៉ឺននាក់, ជប៉ុនជាង ១ម៉ឺន ៤ពាន់នាក់, សិង្ហបុរីជាង ៨ពាន់នាក់, ហុងកុងជិត ២ពាន់នាក់ និងអារ៉ាប់ប៊ីសាអូឌីតប្រមាណ ៣៤នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារ គិតត្រឹមខែ កក្កដា ឆ្នាំ ២០២២។

ជាមួយគ្នានេះ ពលករខ្មែរ ធ្វើការនៅក្រៅប្រទេស បានផ្ញើប្រាក់មកកម្ពុជា មានប្រមាណ ២.៧ ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ។ នេះជាការបន្ថែមរបស់លោក ហេង សួរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន