កីឡា
លេងបាន ៤ ប្រកួត Man City និង Real Madrid ដឹកដៃគ្នាឡើងវគ្គ ១៦ ក្រុមចុងក្រោយ UCL មុនគេ
ក្លិបមេឃខៀវ Manchester City និងក្លិបស្រមោលស Real Madrid គឺជាក្រុម ២ ដំបូងគេ ដែលបានកក់កៅអីវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League បន្ទាប់ពីលេងបានត្រឹម ៤ ប្រកួត ក្នុងវគ្គសន្សំពិន្ទុ។

កក់កៅអីវគ្គ ១៦ ក្រុមចុងក្រោយលឿនដូចនេះ បន្ទាប់ពី Man City បានប្រកួតស្មើគ្នា ០-០ ជាមួយ Copenhagen និងចំពេលដែល Sevilla មិនអាចយកឈ្នះ Borussia Dortmund សម្រាប់ការប្រកួតក្នុងពូល G។ ដូច្នេះនាំឲ្យ Man City ឈរកំពូលតារាងមាន ១០ ពិន្ទុ ខណៈក្រុមដែលឈរនៅលេខ ៣ Sevilla មានតែ ២ ពិន្ទុ គ្រាដែលការប្រកួតនៅសល់តែ ១ ប្រកួត។

ដោយឡែកក្លិបយក្សរបស់អេស្ប៉ាញ Real Madrid វិញ ក៏បានឡើងទៅវគ្គបន្តដូចគ្នា ក្រោយប្រកួតស្មើគ្នា ១-១ ជាមួយ Shakhtar Donetsk។ Real Madrid ក៏មាន ១០ ពិន្ទុផងដែរ ហើយបាននាំមុខដាច់ក្រុមលេខ ៣ Shakhar Donetsk ៥ ពិន្ទុ នាំឲ្យ Real Madrid ឈ្នះលើរូបមន្ត Head-to-head។

ដោយឡែកលទ្ធផលគូផ្សេងទៀតមានដូចជា ៖

អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


