ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលត្រូវរួបរួមគ្នាសម្រេចបាននូវការយល់ដឹងកាន់តែទូលំទូលាយជាងមុន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកឡើងថា អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឲ្យសមាជិកអាស៊ាន ត្រូវខិតខំរួបរួមគ្នាក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹង ឲ្យកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាពលរដ្ឋក្នុងតំបន់អាស៊ាន ជាពិសេសយុវជនអាស៊ាន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី ២៨ នាព្រឹកថ្ងៃទី ១៣ ខែតុលានេះថា ការជួបជុំដោយផ្ទាល់ នៃក្រុមប្រឹក្សាសហគម៍សង្គម-វប្បធម៌អាស៊ាន ពិតជាមានសារៈសំខាន់សម្រាប់សមាជិកអាស៊ាន ក្នុងការវាយតម្លៃវឌ្ឍនភាព, កំណត់បញ្ហាប្រឈម, កាលានុវត្តភាព និងកិច្ចការពាក់ព័ន្ធនានា ដើម្បីស្ដារ និងពន្លឿនកិច្ចសហការអភិវឌ្ឍសង្គម-វប្បធម៌អាស៊ាន ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ជាការពិត, អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឲ្យសមាជិកអាស៊ាន ត្រូវខិតខំរួបរួមគ្នាក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹង ឲ្យកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាពលរដ្ឋក្នុងតំបន់អាស៊ាន ជាពិសេសយុវជនអាស៊ាន ដើម្បីលើកកម្ពស់ភាពធន់ និងការយោគយល់គ្នាទៅវិញទៅមក ស្របតាមស្មារតីស្នូលរបស់អាស៊ាន «ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍មួយ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ដើម្បីសម្រេចបាននូវគោលដៅខាងលើនេះ, ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២, កម្ពុជា បានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ ក្នុងនោះ ដោយមានការខិតខំប្រឹងប្រែងធ្វើការរួមគ្នា ក្នុងការអនុវត្តផែនការមេ ២០២៥ នៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន, សម្ដេចតេជោ ហ៊ុន សែន ពិតជាមានមោទកភាពចំពោះវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ដែលអាស៊ានសម្រេចបាន ក្នុងនោះរួមមាន៖ ការលើកកម្ពស់សហគ្រិនភាពស្ត្រី, ឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សមិទ្ធផលទាំងនេះ កើតចេញពីការប្រកាន់ខ្ជាប់នូវស្មារតីលើកកម្ពស់ ពហុភាគីនិយម, ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា, ការឯកភាពគ្នា, ការលើកកម្ពស់កិច្ចសន្ទនា, ការយោគយល់គ្នាទៅវិញទៅមក និងការអនុវត្តគោលការណ៍ «សាមគ្គីភាពក្នុងភាពចម្រុះ»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


