ជីវិតកម្សាន្ដ
ពេជ្រ សោភា ទទួលស្គាល់សមត្ថភាព ថា ស្រីណុច ប៉ុន្តែចង់ឱ្យនាងរៀនសូត្រសិន
នៅរសៀលថ្ងៃនេះ តារាចម្រៀង ពេជ្រ សោភា បានជួប កុមារី ថា ស្រីណុច និងគ្រួសារ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន។ ជាមួយគ្នានេះ អ្នកនាង ពេជ្រ សោភា លើកឡើងថា បើបងប្អូនពិតជាចង់ជួយ ស្រឡាញ់ កុមារី ពិតមែន គឺជួយនាងឱ្យបានរៀន។

អ្នកនាង ពេជ្រ សោភា លើកឡើងថា កុមារី ថា ស្រីណុច មានចរិកល្អ សំឡេងអាចប្រើបានច្រើន ទាំងបទញាក់ និងស្លូ ដោយអ្នកនាងបានឱ្យ ស្រីណុច សាកច្រៀងឱ្យស្តាប់ ឃើញថា ស្រីណុច មិនទាន់ច្រៀងបានល្អទាំងអស់ទេ តែអាចនិយាយថា ធំឡើងអាចច្រៀងបានច្រើន។

តារាចម្រៀង ពេជ្រ សោភា បានលើកឡើងបន្ថែមថា កុមារី ថា ស្រីណុច ចូលចិត្តលេងហ្គីតា ជាក្មេងពូកែ ប៉ុន្តែ អ្នកនាង សុំឱ្យ ស្រីណុច រៀនសូត្រសិន។ អ្នកនាង ពេជ្រ សោភា បានឱ្យ ស្រីណុច សរសេរពាក្យក្នុងចិត្តសម្រាប់ជួយគ្រួសារនាថ្ងៃមុខ។

អ្នកនាង ពេជ្រ សោភា បញ្ជាក់ថា៖ “ជីវិតជាការតស៊ូ គាត់នៅក្មេងណាស់ សម្រាប់ខ្ញុំគិតថា បើចង់ជួយគាត់ គួរឱ្យគាត់បានរៀនសូត្រ កុំយកពេលគ្នារៀនមកឱ្យគ្នាធ្វើការ មួយទៀតហៅកែចាក់ច្រមុះ ថតសម្អាង គឺអាចបែកគំនិតក្មេង។ ការពិតគ្នាចង់មានកន្លែងនៅភ្នំពេញ បើស្រឡាញ់ពិត អាណិតពិត ជួយគ្នាឱ្យបានរៀន”។

គួររំលឹកថា កុមារី ថា ស្រីណុច បានចូលរួមការប្រកួតចម្រៀង The Voice Kids Cambodia សបា្តហ៍ទី២ វគ្គ Blink Auditions កាលពីសប្តាហ៍មុន ប៉ុន្តែ នាងមិនបានជាប់ទៅវគ្គបន្ទាប់ឡើយ។ នាងបានរៀបរាប់ពីរឿងរ៉ាវកំសត់ៗរបស់ខ្លួន និងបានអង្រួនចិត្តរបស់មហាជនខ្មែរឱ្យអាណិតអាសូរពីជីវិតតស៊ូ និងបានប្រកាសជួយឧត្ថម្ភជាសម្ភារៈ និងថវិកាមួយចំនួនជាបន្តបន្ទាប់៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


