ព័ត៌មានជាតិ
បណ្ឌិត កា ម៉ាធុល៖បើគ្មានយន្តការរួមសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ទេ នោះ នឹងឈានដល់សង្គ្រាមនុយក្លេអ៊ែរហើយ
លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា បើមិនមានយន្តការរួមសម្រាប់ការដោះស្រាយជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ទេនោះ សង្គ្រាមនេះ នឹងអាចឈានដល់សង្គ្រាមនុយក្លេ អ៊ែរ។ លោកបណ្ឌិត កា ម៉ាធុល ថ្លែងបែបនេះ នៅក្នុងវេទិកាតុមូល ស្ដីពីភាពគ្រោះថ្នាក់នៃសង្គ្រាមនុយក្លេអ៊ែរ នៅរាជបណ្ឌិត្យសភានាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។

លោកបណ្ឌិត កា ម៉ាធុល បានលើកឡើងថា សង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន គឺមិនអាចយកសង្គ្រាមមកបញ្ចប់សង្គ្រាមបាននោះឡើយ។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើជាសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន នៅតែអូសបន្លាយ ដោយមិនមានដំណោះស្រាយសមស្រប និងទាន់ពេលវេលាទេនោះ ចង់ ឬមិនចង់ សង្គ្រាមនេះ នឹងអាចឈានទៅដល់សង្គ្រាមនុយក្លេអ៊ែរ ជាក់ជាមិនខាន»។
បណ្ឌិត កា ម៉ាធុល បានបន្ថែមថា ស្ថិតក្នុងបរិបទនាពេលបច្ចុប្បន្ននេះ មានតែយន្តការនៃការវិលចូលតុចចារ តែប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបាន ហើយភាគីជម្លោះទាំងនោះ នឹងទទួលបានភាពឈ្នះដូចគ្នា ហើយពិភពលោក ក៏អាចជៀសផុតពីសង្គ្រាមនុយក្លេអ៊ែរ។

បន្ថែមពីនេះ លោកបណ្ឌិត ក៏ជំរុញឲ្យប្រទេសលើពិភពលោក គួររួមគ្នាបោះបង់គំនិតវាតទីអំណាចនិយម និងគំនិតគាំពារនិយមលើភាគីម្ខាងៗ ហើយងាកទៅរកយន្តការរួម គឺការដោះស្រាយដោយសន្តិវិធី តាមរយៈក្របខណ្ឌអង្គការសហប្រជាជាតិ ក្របខណ្ឌក្រុមប្រឹក្សាសន្តិសុខ UN ក៏ដូចជាក្របខណ្ឌទ្វេភាគី និងពហុភាគីនិយម ដើម្បីឈានទៅបញ្ចប់វិបត្តិនានារបស់ពិភពលោក ជាពិសេសវិបត្តិសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ