កីឡា
Marcus Haber ក្លាយជាកីឡាករទាត់ចូលទីលឿនជាងគេក្នុងលីគជួយព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកួតឈ្នះ ក្លិបអង្គរថាយហ្គឺរ ក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ លទ្ធផល ៦-០ ក្នុងជំនួបសប្ដាហ៍ទី២០ នាល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

ការប្រកួតដែលចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០នាទីល្ងាច ព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមបានយ៉ាងល្អ ដោយលេងបានតែ១នាទី ស្មើនឹងវិនាទី៥៥ កីឡាករ Marcus Haber រកគ្រាប់បាល់ដំបូងឱ្យព្រះខ័នរាជស្វាយរៀង ដែលនាំឱ្យរូបគេក្លាយជាកីឡាករទាត់ចូលទីលឿនជាងគេក្នុងលីគ។ បន្តមកទៀតនៅនាទី១០ ខ្សែការពារ Clyde O’Conell បានរកគ្រាប់ទី២ បានសម្រេចជូនក្រុម រួចក៏ឈានទៅបន្ថែមគ្រាប់ទី៣ ដោយកីឡាករបរទេសទៀតនៅនាទី៤១ លើកនេះ Blasco ជាអ្នកសម្រេចគ្រាប់បាល់បញ្ចូលទី និងបានរក្សាលទ្ធផល ៣-០ ដល់ចប់វគ្គទី១។
ចូលដល់វគ្គទី២ ព្រះខ័នរាជស្វាយរៀង បានព្យាយាមរកគ្រាប់បាល់បន្ថែមទៀត និងរកបានសម្រេចនៅនាទី៥៥ ដោយ ជូ ស៊ិនទី និង ២គ្រាប់ទៀតនៅនាទី៦១ និង៦៤ រកបានដោយ Marucs Haber និង Clyde O’Conell ម្នាក់១គ្រាប់ទៀតដដែល ហើយបានរក្សាលទ្ធផល ៦-០ នេះដល់ចប់ការប្រកួត។
បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង មាន៤៥ពិន្ទុ ខណៈតាមពីក្រោយដោយក្រុមលេខវិសាខា មាន ៣៩ពិន្ទុ ហើយក្រុមលេខ៣ បឹងកេត មាន ៣៥ពិន្ទុ និងក្រុមលេខ៤ ភ្នំពេញក្រោន មាន ៣៣ពិន្ទុ។
ខេមបូឌានព្រីមៀរលីគនៅសល់ ១ប្រកួតទៀតទើបបញ្ចប់ជុំទី៣ ខណៈកៅអី Top 4 ក៏បានរកឃើញ ៤ក្រុមរួចរាល់ហើយ គឺព្រះខ័នរាជស្វាយរៀង, វិសាខា, បឹងកេត និងភ្នំពេញក្រោន។ ដូច្នេះក្រុមទាំង៤ នឹងមានសិទ្ធិបន្តទៅប្រកួតវគ្គ ៤ក្រុមចុងក្រោយ ដែលនឹងត្រូវប្រកួតចំនួន ៦ប្រកួតទៀត ដើម្បីសម្រេចជើងឯក ឆ្នាំ២០២២៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


