KPT+
ក្មេងស្រីម្នាក់ទៀត បានរួចជីវិត ដោយមន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីព្យាបាលជំងឺបេះដូង ១៥ថ្ងៃ
ជារៀងរាល់ថ្ងៃមន្ទីរពេទ្យគន្ធបុប្ឆា តែងទទួលពិនិត្យ និងព្យាបាលជំងឺកុមារ ស្ត្រីមានផ្ទៃពោះ និងសម្រាលកូន រាប់ពាន់នាក់។ ជាមួយអ្នកជំងឺព្យាបាលបានជាសះស្បើយដទៃទៀត លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា នៅថ្ងៃនេះមន្ទីរពេទ្យគន្ធបុប្ផា បានសង្គ្រោះជីវិតក្មួយស្រីដ៏ស្លូតបូតគួរឱ្យស្រឡាញ់ម្នាក់ទៀត។

ថ្ងៃនេះ នាងបានទៅផ្ទះ ដោយស្នាមញញឹមជាមួយអ្នកម្តាយ ដែលបានរួមសុខទុក្ខជាមួយក្រុមគ្រូពេទ្យអស់រយៈពេលជិត ១៥ថ្ងៃ ក្រោយពីបានថែទាំព្យាបាលជំងឺរលាកបេះដូង និងខ្សោយបេះដូង។ ក្មួយៗ ចៅៗ មានសំណាងណាស់ ដែលយើងមានមន្ទីរពេទ្យកុមារដែលធំជាងគេនៅប្រទេសកម្ពជា ទទួលពិនិត្យព្យាបាល ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពទៀតផង។

មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទឺរពេទ្យនៃកម្ពជា ដែលដំណើរការពីដើមរៀងមក ដោយបុគ្គលិកកម្ពុជា យើងរួមគ្នាថែរក្សា និងកែលម្អ ព្រមទាំងខិតខំអភិវឌ្ឍបច្ចេកទេសជាប្រចាំ ដើម្បីសុខុមាលភាពកូនចៅយើងតរៀងទៅ។

គួរបញ្ជាក់ថា ថ្ងៃពុធ ទី១៩ ឆ្លងចូលព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) មានអ្នកជំងឺពិគ្រោះព្យាបាល នៅផ្នែកពិគ្រោះជំងឺក្រៅ មានចំនួន ២ ៩៦៤ នាក់, កុមារមានជំងឺ និងស្ត្រីឆ្លងទន្លេចំនួន ២ ១៣១ នាក់, កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកុមារ និងទារក មានជំងឺធ្ងន់ធ្ងរបំផុត កំពុងសម្រាកព្យាបាលនៅផ្នែងសង្គ្រោះបន្ទាន់ មានចំនួន ៣២០នាក់, មានការវះកាត់ចំនួន ៨៣ ករណី, ស្រ្តីមានផ្ទៃពោះ ចំនួន ៣០៤ នាក់, បានទទួលការពិនិត្យតាមដានផ្ទៃពោះ និងសម្រាលកូនបានចំនួន ៦៦នាក់។

គួររំលឹកថា ក្នុងខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ កុមារឈឺចំនួន ៦៣ ៩៨៧នាក់, កុមារមានជំងឺធ្ងន់ៗ ១១ ៧៣៩នាក់ ដាក់ឱ្យសម្រាកព្យា បាលនៅក្នុងមន្ទីរពេទ្យ, កុមារមានជំងឺគ្រុនឈាម ចំនួន ៦៤២នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ, កុមារចំនួន ២ ១៨១នាក់ ត្រូវបានទទួលការវះកាត់, វះកាត់បេះដូង និងភ្លិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផា ភ្នំពេញ និងសៀមរាបមាន ចំនួន ៨៩នាក់។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?