កីឡា
ចប់អាណត្តិទី២ ចូលអាណត្តិទី៣ EFC ប្តេជ្ញារកមេដាយមាសឲ្យបានពីស៊ីហ្គេម២០២៣
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានប្តេជ្ញាស្វែងរកមេដាយមាសយ៉ាងហោចណាស់១គ្រឿងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។

ការប្តេជ្ញាបែបនេះធ្វើឡើងនៅ ពេលសហព័ន្ធបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្តអាណត្តិថ្មីទី ៣ ឆ្នាំ ២០២២-២០២៦ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការក្រសួងព័ត៌មាន។

ក្នុងពិធីបញ្ចប់អាណត្តិទី២ និងបន្តអាណត្តិទី៣ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្រឯកឧត្តមបន្តធ្វើជាប្រធានសហព័ន្ធសម្រាប់អាណត្តិថ្មី។ ជាមួយគ្នានេះ លោក ជី សិលា ជាអនុប្រធានទី១ លោក ង៉ោ សាង ជាអនុប្រធានទី២ លោក លន់ សាមឌី បន្តធ្វើជាអគ្គលេខាធិការ លោក ជាន ចាន់រ៉ា ជាអគ្គលេខាធិការរង លោក វ៉ាន់ សំបូរ ជាអគ្គហិរញ្ញឹក ព្រមទាំងលោក គង់ សុវណ្ណបញ្ញា លោក ខាន់ វឌ្ឍនា និងលោក សាញ់ ឧត្តម ជាសមាជិក។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានឲ្យដឹងថា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានដាក់កីឡា Esports មានវិញ្ញាសាចំនួន៩។ កម្ពុជាត្រូវតែដណ្តើមឱ្យបានមេដាយមាសហោចណាស់១ក្នុងចំណោមវិញ្ញាសាទាំងនោះ។ ដូច្នេះនេះជាទិសដៅ ដែល EFC ត្រូវខំប្រឹងធ្វើឲ្យបានសម្រេចក្នុងនាមជាម្ចាស់ផ្ទះ។

«ការដណ្តើមយកមេដាយមាស១នេះ វាជាទិសដៅយ៉ាងប្តូរផ្តាច់ និងមោះមុតរបស់សហព័ន្ធ ហើយក្នុងនាមខ្ញុំជាប្រធានសហព័ន្ធគឺយើងនឹងខិតខំរកមេដាយបន្ថែមទៀតទៅតាមស្ថានភាពជាក់ស្តែង ដោយសារប្រទេសនៅក្នុងតំបន់អាស៊ាន សុទ្ធសឹងតែខ្លាំងទាំងអស់ អ៊ីចឹងទាំងកីឡាករ និងក្លិប ត្រូវតែខិតខំប្រឹងប្រែងឱ្យបានស្មើដៃគ្នា តែបើសហព័ន្ធខំតែឯង ក៏ទៅមិនរួចដែរ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ច័ន្ទបរិបូរណ៍ ។

ដំណឹងគួរឲ្យរីករាយសម្រាប់សហព័ន្ធ Esports កម្ពុជាគឺ ក្រសួងបានដាក់សហព័ន្ធកីឡាចំនួន៦ដើម្បីឲ្យទទួលបានកញ្ចប់ថវិកាពីក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ទ្រទ្រង់លើផ្នែករដ្ឋបាល បណ្តុះបណ្តាល និងការប្រកួត។

លោក ប៉ែន វុទ្ធី តំណាងឱ្យក្រសួងអប់រំយុវជន និងកីឡា ដែលបានចូលរួមក្នុងមហាសន្និបាតនោះដែរ បានប្រាប់ថា EFC ជាសហព័ន្ធមួយ ក្នុងចំណោមសហព័ន្ធកីឡាជាតិចំនួន ៦ ដែលក្រសួងអប់រំ នឹងអាចទម្លាក់កញ្ចប់ការថវិកាឱ្យនៅឆ្នាំក្រោយ។

លោកបានបញ្ជាក់ថា៖ «ប្រសិនបើគ្មានអ្វីប្រែប្រួលទេ គឺសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងទទួលបានកញ្ចប់ថវិកាប្រចាំឆ្នាំនៅដើមឆ្នាំ ២០២៣ សម្រាប់យកមកអនុវត្តការងាររបស់ខ្លួនបាន សម្រាប់ការត្រៀមខ្លួន ឆ្ពោះទៅកាន់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ ២០២៣»៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


