ជីវិតកម្សាន្ដ
តារាថៃ ប្រុស-ស្រី ៥ គូ អ្នកគាំទ្រចង់ឲ្យស្រលាញ់គ្នាក្រៅឆាក ក្រោយបង្ហាញភាពស្និទ្ធស្នាលខ្លាំង
មានតារាប្រុសស្រីថៃជាច្រើនគូ ក្រោយសម្ដែងក្នុងរឿងជាមួយគ្នាហើយ អ្នកគាំទ្រតែងចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ពិតៗដូចក្នុងភាពយន្ត។ ទោះយ៉ាងនេះក្ដី នៅខាងក្រៅឆាកឯណោះ ក៏គូខ្លះនៅតែបង្ហាញភាពស្និទ្ធស្នាលខ្លាំង ខណៈអ្នកខ្លះបានចេញមុខមកបកស្រាយថា មិនអាចទៅហួសពីតំបន់មិត្តឡើយ។
ថ្ងៃនេះកម្ពុជាថ្មី សូមពាំនាំតារាប្រុស-ស្រី៥គូ បើទោះជាធ្លាប់និយាយថាគ្មានអ្វីលើសមិត្ត ប៉ុន្តែបើអ្នកគាំទ្រនៅតែចង់ឲ្យក្លាយជាគូស្នេហ៍ពិតៗក្រៅឆាក។
១ Punjan Prama និង Prang Kannarun

បន្ទាប់ពីគូនេះបានសម្ដែងរួមគ្នាក្នុងរឿង”បុព្វេសន្និវាស” រួចមក អ្នកគាំទ្រអ្នកទាំងពីរបានផ្គូផ្គូងថា ពិតជាសក្ដិសមគ្នាពិតៗ។ ទន្ទឹមនោះ ដោយសារតែស្ថានភាពដែលពួកគេបានចេញមកប្រកាសថានៅលីវដូចគ្នាថែមទៀត។ ប៉ុន្តែទាំងPunjan និង Prang បានចេញមកសម្ភាសថា ពួកគេមិនអាចផ្លាស់ទីស្ថានភាពទំនាក់ទំនងបានទេ ព្រោះភាពស្និទ្ធស្នាលដែលពួកគេមានចំពោះគ្នាដូចបងប្អូនតែប៉ុណ្ណោះ។
២ Juné Plearnpichaya និង Jaonaay Jinjett

ចំណែកមួយគូនេះ ជាគូស្នេហ៍មួយទៀតដែលធ្វើឲ្យអ្នកគាំទ្រផ្គូផ្គងឲ្យស្រលាញ់គ្នា។ ក្រោយមក ទើបខាងស្រី Juné បានចេញមកផ្ដល់បទសម្ភាសជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ស្ថានភាពចុងក្រោយរវាងនាងនិង Jaonaay តាមពិតគ្មានអ្វីទេ ហើយអ្នកទាំងពីរគ្រាន់តែជាមិត្តល្អប៉ុណ្ណោះ។
៣ Baifern Pimchanok និង Naphat

ក្រោយស្និទ្ធស្នាលគ្នាខ្លាំង អ្នកគាំទ្រក៏បានប្រកាសចង់ឲ្យអ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នាមែន។ ប៉ុន្តែអ្វីៗត្រូវបញ្ចប់ នៅពេល Baifern ចេញមកបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ដែលពាក់ព័ន្ធយ៉ាងជិតស្និទ្ធកន្លងមក គឺត្រឹមមិត្តពិតៗ។ អ្នកទាំងពីរគ្រាន់តែនៅជិតគ្នា គឺមានអារម្មណ៍ថាសប្បាយ មិនមានអ្វីលើសនេះទេ។
៤ Nong Thana និង Sakonrat

ថ្វីត្បិតតែអ្នកទាំងពីរបានបដិសេធយ៉ាងម៉ឺងម៉ាត់ថា ពិតជាមិនមានអ្វីលើសនេះក៏ពិតមែន ប៉ុន្តែសម្រាប់ Nong Thana និង Sakonrat តែងតែមានពេលវេលាផ្អែមល្ហែម បង្ហោះលើបណ្ដាញសង្គមរៀងខ្លួន។
៥ Kem Hussawee និង Mookda Narinrak

ទោះបីជាអ្នកទាំងពីរមិនប្រើឋានៈអ្វីក្រៅពីពាក្យថាមិត្ត ដែលតែងតែជូនពរគ្នានិងដើរកម្សាន្តសប្បាយជាមួយក្ដី ប៉ុន្តែដោយសារតែភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រចាំអបអរសាទរជានិច្ច។ អ្នកគាំទ្រនៅតែមានសង្ឃឹមយ៉ាងជ្រាលជ្រៅ ថាគូនេះ នឹងក្លាយជាគូមួយទៀតដែលបានឆ្លងផុតតំបន់មិត្តដោយជោគជ័យផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Patricia ដឹកដៃមិត្តប្រុសមហាសេដ្ឋី ជប់លៀងលាភាពនៅលីវ មុនមង្គលការចាប់ផ្ដើមចុងឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


