ជីវិតកម្សាន្ដ
ធ្លាយរូបភាព Song Joong Ki កំពុងសាងស្នេហ៍ជាមួយតារាសម្ដែងមួយរូប
ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណេតមានការភាន់ច្រឡំ ជាមួយនឹងរូបថត Lovestagram របស់ Song Joong Ki និង Park Bo Young បង្ហោះក្នុងគណនីផ្ទាល់ខ្លួនរបស់ពួកគេ ខណៈមើលទៅអ្នកទាំងពីរដូចកំពុងញ៉ាំអាហារនៅភោជនីយដ្ឋានតែមួយ និងថតរូបជាមួយគ្នាថែមទៀត។


ក្រោយបែកធ្លាយរូបភាពរបស់តារាសម្ដែងទាំងពីររួចមក ភ្លាមៗស្រាប់តែមានពាក្យចចាមអារ៉ាមថា Song Joong Ki កំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង Park Bo Young អស់រយៈពេល ៣ ឆ្នាំ បន្ទាប់ពីបែកគ្នាជាមួយអតីតភរិយា Song Hye Kyo ប៉ុន្តែអ្នកគាំទ្របានលុបចោលពាក្យចចាមអារ៉ាមនោះវិញភ្លាមៗដែរ។
ជាមួយគ្នានេះដែរ ពាក្យចចាមអារ៉ាមទាំងនោះបានចង្អុលបង្ហាញថា រូបថតរបស់ Song Joong Ki និង Park Bo Young ត្រូវបានថតនៅពេលខុសគ្នា គ្រាន់តែកន្លែងគឺដូចគ្នាប៉ុណ្តោះ។ បន្ថែមពីនេះ Park Bo Young នៅក្នុងរូបថតរបស់នាងបង្ហាញថា អ្នកទាំងពីរមិនបានអង្គុយនៅតុតែមួយនោះទេ។

គួរបញ្ជាក់ដែរថា Song Joong Ki និង Park Bo Young ត្រូវបានគេដឹងថា ជាមិត្តជិតស្និទ្ធនឹងគ្នា បន្ទាប់ពីបានសម្ដែងក្នុងរឿង “A Werewolf Boy” បន្ទាប់ពី Song Joong Ki តែងបង្ហាញការស្រឡាញ់របស់ខ្លួនយ៉ាងបើកចំហ ចំពោះ Park Bo Young និងថែមទាំងនិយាយទៀតថា “Park Bo Young គឺជារបស់ខ្ញុំ”។ លើសពីនេះដែរ អ្នកគាំទ្រជាច្រើនចង់ឲ្យពួកគេ ក្លាយជាគូស្នេហ៍ពិតប្រាកដជាខ្លាំង។


ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនជឿថា អ្នកទាំងពីរគ្រាន់តែជាមិត្តភក្តិនិងមិត្តរួមអាជីពប៉ុណ្ណោះ។ អ្នកខ្លះបន្ថែមថា អ្នកទាំងពីរបានឲ្យអារម្មណ៍បងប្អូនដ៏អស្ចារ្យ ជំនួសឲ្យគូស្នេហ៍៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖BLACKPINK នឹងសម្ដែងក្នុងព្រឹត្តិការណ៍ Music Festival ដ៏ធំនៅ អង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


