Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះទូកដ នៅឥណ្ឌូណេស៊ី ស្លាប់មនុស្ស ១៣នាក់

បានផុស

នៅ

មនុស្សយ៉ាងតិច១៣នាក់បានស្លាប់ បន្ទាប់ពីទូកដ ដែលផ្ទុកមនុស្សរាប់រយនាក់ ត្រូវអគ្គិភ័យឆាបឆេះនៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី​ កាលពីថ្ងៃចន្ទទី២៤ខែតុលា។

ទូកដ KM Express Cantika 77 បានផ្ទុះឆេះនៅជិតឆ្នេរនៃកោះ Timor ក្នុងខេត្ត East Nusa Tenggara ដោយអ្នកដំណើរនាំគ្នាលោតចុះពីទូក។

លោក Isyak Nuka ប្រធានទីភ្នាក់ងារដឹកជញ្ជូនខេត្ត East Nusa Tenggara បានប្រាប់ AFP ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បានសង្គ្រោះមនុស្សចំនួន ២៤១ នាក់នៅរស់ ក្នុងចំណោមអ្នកដំណើរ និងនាវិក ២៥៤នាក់។

លោក Nuka និយាយថា “មនុស្សចំនួន១៣នាក់បានស្លាប់។ មនុស្ស ២៤១នាក់ផ្សេងទៀតត្រូវបានជម្លៀសចេញ”។ យ៉ាងណាក្តី លោកមិនបញ្ជាក់ពីមូលហេតុនៃការឆាបឆេះនេះទេ។

ផ្នែកខាងលើនៃ​ទូក ​បានឆាប​ឆេះ ខណៈ​ធ្វើដំណើរចេញ​ពី​ទីរួមខេត្ត Kupang ទៅកាន់​ក្រុង Kalabahi នៅលើ​កោះ Alor។

អាជ្ញាធរ​ បាន​បញ្ជូន​ទូក​សង្គ្រោះ​ចំនួន​បី​គ្រឿង ហើយ​អ្នក​នេសាទ​ក្នុង​តំបន់​បាន បញ្ចេញទូក​រៀងៗ​ខ្លួន​ ដើម្បី​ជួយដល់​កិច្ចប្រឹងប្រែង​សង្គ្រោះ​។

គួរបញ្ជាក់ថា ឧបទ្ទវហេតុដែនទឹក តែងតែកើតឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលមានកោះប្រហែល ១៧ ០០០ មួយនេះ ដោយសារតែស្តង់ដារសុវត្ថិភាព មានភាពធូររលុង។

ក្នុងឆ្នាំ២០១៨ មនុស្សជាង១៥០នាក់ បានលង់ទឹកស្លាប់ នៅពេលស្រឡាងមួយគ្រឿង បានលិចនៅក្នុងបឹងមួយ លើកោះស៊ូម៉ាត្រា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ហេតុការណ៍លិចស្រឡាង និងទូកដ សម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តពិភពលោក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម