ព័ត៌មានជាតិ
ខេត្តព្រះសីហនុ ពង្រឹងសមត្ថភាពឆ្មាំឆ្នេរសមុទ្រ ការពារសុវត្ថិភាពភ្ញៀវទេសចរ
រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឆ្មាំឆ្នេរ និងការពង្រឹងសមត្ថភាពឆ្មាំ ដើម្បីការពារសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តតាមឆ្នេរនៅក្រុងព្រះសីហនុ។

ថ្លែងបើកវគ្គបណ្ដុះបណ្ដាលឆ្មាំឆ្នេរនៅខេត្តព្រះសីហនុ មានសិក្ខាកាមចូលរួមសរុបចំនួន ៣២ នាក់នៅសណ្ឋាគារ ឃ្វីនកូ កាលពីថ្ងៃទី ២៥ តុលា លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ

បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញឆ្មាំឆ្នេរនៅខេត្តព្រះសីហនុ មានសារៈសំខាន់ណាស់ ដែលរាជរដ្ឋាភិបាល ជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ជាមាសបៃតង និងជាវិស័យអាទិភាពក្នុងចំណោមវិស័យអាទិភាពនានា ជួយជំរុញកំណើន និងអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់ប្រទេសជាតិយ៉ាងសំខាន់។

លោកអភិបាលរងខេត្តបានបន្តថា ការបណ្ដុះបណ្ដាលជំនាញនេះវាចាំបាច់ណាស់ ព្រោះថាខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោលដៅសេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ ២០១០-២០២៥ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ផ្អែកលើសក្ដានុពលដ៏វិសេសវិសាល នៃធនធានសេដ្ឋកិច្ច និងធនធានធម្មជាតិរួមមាន កំពង់ផែអន្តរជាតិ ឆ្នេរ និងកោះដ៏ស្រស់ស្អាត ទឹកជ្រោះក្បាលឆាយ និងធនធានបាតសមុទ្រ ដែលផ្ដល់សក្ដានុពលយ៉ាងធំធេងសម្រាប់ការអភិវឌ្ឍទេសចរណ៍ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនា និងសម្រាកកម្សាន្តច្រើនជារៀងរាល់ឆ្នាំ។

លោកអភិបាលរងខេត្តបានបន្តទៀតថា លើសពីនេះទៀត ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឆ្មាំឆ្នេរ និងការពង្រឹងសមត្ថភាពឆ្មាំ គឺជាផ្នែកមួយ នៃគោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ ក្នុងផែនការសកម្មភាពពង្រឹងការគ្រប់គ្រងសុវត្ថិភាពគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនមានដូចជា ការពង្រឹងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពសាធារណៈ និងអនាម័យចំណីអាហារ ការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ ការផ្ដល់ព័ត៌មាន និងស្តង់ដារស្លាកសញ្ញាព័ត៌មាននៅតាមរមណីយដ្ឋាន ឬតំបន់ទេសចរណ៍។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ទន្ទឹមនេះការរៀបចំវគ្គបណ្ដុះបណ្ដាលឆ្មាំឆ្នេរ គឺជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង នៃប្រទេសទាំងបី កម្ពុជា ថៃ និងវៀតណាម (CVTEC : Cambodia Vietnam Thailand Economic Corridor) ដែលមានកិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ៗដូចជា ៖
១.ការអភិវឌ្ឍធនធានមនុស្ស និងជំនាញវិស័យទេសចរណ៍។
២.ការជំរុញផ្សព្វផ្សាយ និងរៀបចំពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម។
៣.ជំរុញការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹកជាដើម។
លោកអភិបាលរងខេត្តបានថ្លែងអំណរគុណចំពោះលោក តាន់យ៉ា វ៉ាត់ថាណាវីយ៉ាផុង នាយករងទីចាត់ការការពារគ្រោះមហន្តរាយ និងប្រធានសហគមន៍ទេសចរណ៍ខេត្តត្រាត ប្រទេសថៃ បានរៀបចំគ្រូជំនាញឆ្មាំឆ្នេរមកជួយបណ្ដុះបណ្ដាលឆ្មាំឆ្នេរនៅខេត្តព្រះសីហនុនាពេលនេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះខេត្តព្រះសីហនុ មានប៉មយាមចំនួន ១២ ប៉ម ស្ថិតនៅឆ្នេរអូរឈើទាល ២ ក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ហើយឆ្មាំឆ្នេរសមុទ្រដែលនៅប្រចាំការតាមប៉មនីមួយៗ ត្រូវមានកញ្ចែ មេក្រូ និងសម្ភារៈមួយចំនួនទៀត ដើម្បីផ្តល់ព័ត៌មាន និងជួយសង្គ្រោះដល់អ្នកទេសចរមកលេងទឹកក្នុងករណីមានឧប្បត្តិហេតុចៃដន្យណាមួយ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ