កីឡា
លោក Honda ទម្លាយមូលហេតុបើកបេះដូងទទួលដឹកនាំក្រុមកម្ពុជា
លោក Keisuke Honda បានក្លាយជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារយៈពេល៤ឆ្នាំហើយគិតត្រឹមពេលនេះ ហើយគោលដៅរបស់លោកធំបំផុតគឺមេដាយស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ពិតណាស់ការដឹកនាំរបស់លោកដោយស្ម័គ្រចិត្ត និងមិនទទួលយកប្រាក់ខែពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាទេ ដូច្នេះហើយអាចធ្វើឲ្យអ្នកគាំទ្រមួយចំនួនឆ្ងល់ថា ហេតុអ្វីបានជាលោកទទួលយកការងារជាអ្នកចាត់ការទូទៅដោយមិនទទួលយកប្រាក់កម្រៃ។
ក្នុងការផ្សាយលើផេកឆ្លើយតបនឹងចម្ងល់អ្នកគាំទ្រ លោក Keisuke Honda បាននិយាយថា ៖«ខ្ញុំធ្វើការជាមួយក្រុមជម្រើសជាតិកម្ពុជារហូតដល់ពេលនេះគឺរយៈពេល៤ឆ្នាំហើយ។ ពេលខ្ញុំចាប់ផ្តើមទទួលយកការងារនេះ ដំបូងដោយសារប្រជាជនកម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រូវការខ្ញុំដើម្បីផ្លាស់ប្តូរបាល់ទាត់នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំមានអារម្មណ៍ថា ឆន្ទៈ និងភាពមុះមាត់ក្នុងការចង់ផ្លាស់ប្តូរគឺមានខ្លាំងដែលធ្វើឲ្យបេះដូងខ្ញុំទទួលយកការងារនេះ»។

ពិតណាស់ លោក Keisuke Honda ធ្លាប់មកកម្ពុជាជាច្រើនលើកមុនពេលលោកទទួលយកការងារជាអ្នកចាត់ការ។ ក្នុងពេលលោកជាកីឡាករជាប់ជម្រើសជាតិជប៉ុន លោកធ្លាប់មកប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក និងជើងឯកទ្វីបអាស៊ី។ ពេលលោកលេងទល់នឹងក្រុមជម្រើសជាតិកម្ពុជានៅពហុកីឡដ្ឋានជាតិមានអ្នកគាំទ្រច្រើនណាស់ពោលគឺចាប់ពី៤ម៉ឺននាក់ឡើងដែលចូលចិត្ត គាំទ្រ និងលើកទឹកចិត្តជម្រើសជាតិកម្ពុជា។ ទិដ្ឋភាពបែបទាំងនោះក៏អាចជាកត្តាខ្លះៗជំរុញឲ្យលោកចូលចិត្ត និងចង់ជួយបាល់ទាត់កម្ពុជាឲ្យរីកចម្រើន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


