ព័ត៌មានអន្ដរជាតិ
លើកដំបូងហើយ! អាមេរិក ប្រឈមមុខនឹងជម្លោះនុយក្លេអ៊ែរជាមួយប្រទេសចំនួនពីរ ក្នុងពេលតែមួយ (មានវីដេអូ)
នៅក្នុងផែនការយុទ្ធសាស្ត្រការពារជាតិដែលទើបបញ្ចេញ រដ្ឋបាលរបស់លោក ចូ បៃដិន និយាយថា ប្រទេសចិននៅតែជាការគំរាមកំហែងសន្តិសុខដ៏គ្រោះថ្នាក់បំផុតចំពោះសហរដ្ឋអាមេរិក ប៉ុន្តែនេះជាលើកដំបូងហើយ ដែលទីក្រុងវ៉ាស៊ីនតោន ប្រឈមមុខនឹងជម្លោះនុយក្លេអ៊ែរដែលអាចកើតមានចំនួនពីរ ជាមួយប្រទេសនោះ និងជាមួយរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងម្តងហើយម្តងទៀត នូវលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីវាយប្រហារអ៊ុយក្រែន ដែលកងកម្លាំងរបស់លោកបានវាយលុកកាលពីប្រាំបីខែមុន។
ថ្វីបើការគំរាមកំហែងនេះ ធ្វើឲ្យរដ្ឋាភិបាលជុំវិញពិភពលោកព្រួយបារម្ភក៏ដោយ ប៉ុន្តែមន្ត្រីការពារជាតិអាមេរិកបាននិយាយថា ពួកគេមិនឃើញសញ្ញាដែលបង្ហាញថា លោក ពូទីន ហៀបនឹងដាក់ពង្រាយឧបករណ៍នុយក្លេអ៊ែរនោះទេ។

ប៉ុន្តែមន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែតុលាថា ការគំរាមកំហែងនេះ កំពុងត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពេលភាពតានតឹងជាសកលកំពុងឈានដល់ចំណុចក្តៅ។
មន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់អាមេរិកបាននិយាយថា “ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាការលាតត្រដាងយ៉ាងច្បាស់ អំពីហានិភ័យនុយក្លេអ៊ែរនៅក្នុងជម្លោះសហសម័យ ហើយទំនើបកម្មនុយក្លេអ៊ែររបស់ចិន និងការពង្រីកយ៉ាងឆាប់រហ័សរបស់ក្រុងប៉រកាំង បានបង្ហាញឲ្យយើងឃើញនូវហានិភ័យ និងភាពមិនប្រាកដប្រជាថ្មី”។

ការអះអាងនេះកើតឡើង ខណៈរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd J. Austin និងមន្ត្រីផ្សេងទៀតក្នុងក្រសួង បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅពេលបញ្ចេញឯកសារសំខាន់ៗថ្មីស្តីពីយុទ្ធសាស្ត្រការពារជាតិ ការត្រួតពិនិត្យឥរិយាបថនុយក្លេអ៊ែរ និងការពារមីស៊ីល។
ឯកសារនេះបានសន្និដ្ឋានថា ប្រទេសចិននៅតែជាសត្រូវដ៏គួរឲ្យខ្លាចបំផុត ព្រោះចិនជាប្រទេសដ៏មានឥទ្ធិពល ដែលអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកជាប្រព័ន្ធ លើផ្នែកយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា និងការទូត។ ចំណែករុស្ស៊ី ទោះបីជាប្រទេសនេះកំពុងធ្លាក់ចុះក៏ដោយ តែរុស្ស៊ីបានបង្កើនហានិភ័យ ដោយការកសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយត្រូវបានគេរាយការណ៍ថា បានទទួលអាវុធពីអ៊ីរ៉ង់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ LA Times
ចុចអាន៖ ពូទីន ព្រមានថា ពិភពលោក កំពុងប្រឈមមុខនឹងទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពី សង្គ្រាមលោកលើកទី២

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ