កីឡា
សារ៉េត គ្រីយ៉ា ៖«ស្អែកត្រូវការឈ្នះ បឹងកេត ដាច់ខាត ដើម្បីគម្លាតពិន្ទុដាច់ឆ្ងាយ»
ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយ បឹងកេត វេលាម៉ោង៣:៤៥នាទី ថ្ងៃសៅរ៍ ទី២៩ ខែតុលានេះ នៅទឹកដីរបស់បឹងកេត សម្រាប់ការប្រកួតជើងទី១ ជុំទី៤នៃខេមបូឌានព្រីមៀរលីគ២០២២។

ក្លឹបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងកំពុងឈរលើកំពូលតារាងជាមួយ៤៦ពិន្ទុ នាំមុខ១១ពិន្ទុ លើបឹងកេត ដែលស្ថិតនៅលេខ៤មាន៣៥ពិន្ទុ ខណៈនាំមុខក្រុមលេខ២វិសាខា ៦ពិន្ទុ និងនាំមុខក្រុមលេខ៣ ភ្នំពេញក្រោន១០ពិន្ទុ។
ការនាំមុខពិន្ទុខាងលើនេះ ព្រះខ័នរាជស្វាយរៀង មានភាគរយច្រើនជាងគេក្នុងការគ្រងជើងឯកលីគ ប៉ុន្តែមិនស្រណុកដែរ ពីព្រោះត្រូវការជ័យជម្នះយ៉ាងហោចណាស់ក៏៤លើកទៀតដែរក្នុងចំណោម៦ប្រកួតដែលសល់។
ជុំវិញការប្រកួតជាមួយបឹងកេត ខ្សែការពាររឹងមាំរបស់ព្រះខ័នរាជស្វាយរៀង សារ៉េត គ្រីយ៉ា បាននិយាយថា ៖«សម្រាប់ការប្រកួតថ្ងៃស្អែក ពិតជាការប្រកួតដ៏តានតឹងមួយសម្រាប់ពួកយើង។ អ្វីដែលសំខាន់ពួកយើងត្រូវការឈ្នះជាចាំបាច់ដើម្បីបន្តគម្លាតពិន្ទុរបស់យើងកាន់តែឆ្ងាយ។ ស្អែកជាការប្រកួតដ៏ធំដែលខ្ញុំតែងតែសប្បាយចិត្តចំពោះការប្រកួតធំៗបែបនេះ ពីព្រោះគ្រប់កីឡាករទាំងអស់ចង់លេងក្នុងការប្រកួតធំ»។

គ្រីយ៉ា បានសង្កត់ធ្ងន់ថា ៖«គ្រប់ការប្រកួត ពួកយើងតែងតែប្រឹងឲ្យអស់ពីសមត្ថភាព។ យើងជឿជាក់លើក្រុមទាំងមូល ក៏ដូចជាតាក់ទិកដែលលោកគ្រូបានប្រាប់។ យើងខ្ញុំនឹងបញ្ចេញឲ្យនូវអ្វីដែលពួកយើងបានហ្វឹកហាត់។ ពួកយើងប្តេជ្ញាចិត្តធ្វើឲ្យអស់ពីសមត្ថភាពដើម្បីយកជ័យជម្នះជូនបងប្អូននៅខេត្តស្វាយរៀង ក៏ដូចជាអ្នកគាំទ្រព្រះខ័នរាជស្វាយរៀងទាំងអស់ដែលពួកគាត់តែងតែគាំទ្រ លើកទឹកចិត្តដល់ពួកខ្ញុំ។ ទោះបីជាប្រកួតនៅទឹកដីភ្នំពេញ ក៏ពួកគាត់តែងតែមកលើកទឹកចិត្ត។ ខ្ញុំពិតជាអរគុណចំពោះទឹកចិត្តបងប្អូនអ្នកគាំទ្រយ៉ាងខ្លាំង»៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


