ព័ត៌មានជាតិ
គម្រោងអនាគតបៃតងកម្ពុជាជំរុញកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត
គម្រោងអនាគតបៃតងកម្ពុជា USAID នៅថ្ងៃទី ៣១ ដំណាច់ខែតុលា ឆ្នាំ ២០២២នេះ បានផ្ដួចផ្ដើមរៀបចំសិក្ខាសាលាមួយពិភាក្សាលើកជាគោលនយោបាយ និងបច្ចេកទេសដើម្បីជួយកាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារិមដែលធ្វើពីឈើប្រណិត។
វេទិកានេះរៀបចំឡើងដើម្បីពិភាក្សាប្រមូលមតិយោបល់ពីភាគីពាក់ព័ន្ធរួមមានក្រសួងពាក់ព័ន្ធ អង្គការដៃគូ និងវិស័យបរិស្ថាន វិស័យឯកជនលើគោលនយោបាយពាក់ព័ន្ធអំពីការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមផលិតពីឈើប្រណិត។

លោក អ៊ុក ស៊ីសុវណ្ណ ប្រធានគម្រោងអនាគតបៃតងកម្ពុជា នៃអង្គការ USAID បានឱ្យដឹងថា គម្រោងនេះផ្ដោតទៅលើការចូលរួមផ្លាស់ប្ដូរឥរិយាបថសង្គមឆ្ពោះទៅរកការកាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត ដោយភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជនចូលរួមថែរក្សាព្រៃឈើឲ្យបានកាន់តែយូរអង្វែង។
លោក អ៊ុក ស៊ីសុវណ្ណបញ្ជាក់ថា «ពីមុនយើងមានព្រៃច្រើនលើសលុប លើសពីតម្រូវការយើងអាចយកមកអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានមួយចំនួន តែពេលឥឡូវយើងចង់អស់ហើយ ឈើប្រណិតរបស់យើងក៏បាត់បង់មួយចំនួន ចឹងពេលវេលានេះយើងខំលើកគោលការណ៍មួយចំនួនដែលយើងត្រូវដាក់ទៅរដ្ឋាភិបាលបំពេញចំណុចខ្វះខាត ដើម្បីរក្សាឈើប្រណិត»។

ការលើកឡើងនេះត្រូវបានមតិមួយចំនួនមើលឃើញថា ហាក់ដើរផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការលើកទឹកចិត្តឲ្យដាំឈើប្រណិត និងប្រើប្រាស់ឈើប្រណិតឲ្យបានច្រើន។
ទោះយ៉ាងណា លោក ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា រាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹកចិត្តក្នុងការដាំឈើប្រណិតដូចជាក្រញួង នាងនួន បេងជាដើម ខណៈបច្ចុប្បន្ននេះឈើប្រភេទនេះគឺរដ្ឋដាំបានច្រើនដែរហើយ។ ឈើប្រណិតដាំដើម្បីប្រើប្រាស់ និងនាំចេញក៏ប៉ុន្តែ បើមើលមួយភ្លែតថាគម្រោងនេះដូចផ្ទុយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្រាប់លោក ណៅ ធួក យល់ឃើញថា គម្រោងនេះមិនហៅថាផ្ទុយទេ ខណៈឈើប្រណិតយើងនៅតែប្រើក៏ប៉ុន្តែប្រើដោយវិធីសន្សំសំចៃឲ្យអស់សក្ដានុពលនៃឈើប្រណិតពីព្រោះការធ្វើតុ ទូ កៅអី គឺត្រូវលៃលក មិនមែនយកទៅធ្វើទាំងដុំៗដូចសព្វថ្ងៃនោះទេ។
បើតាមលោក ណៅ ធួក តម្រូវការឈើប្រណិតនៅស្រុកខ្មែរនៅតែមានច្រើនដោយសារតែសេដ្ឋកិច្ចនៅតែបន្តរីកចម្រើនហើយប្រជាពលរដ្ឋប្រមាណ ២០ភាគរយ មានលទ្ធភាពក្នុងការប្រើប្រាស់ឈើប្រណិតក្រៅតែពីការនាំចេញទៅក្រៅ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


