សន្តិសុខសង្គម
ព្រះសង្ឃជិត ២០ អង្គ មានអាការក្តៅព្រះកាយ ត្រូវបានបញ្ជូនទៅពេទ្យបង្អែកស្រុកថ្មគោល ទាំងយប់
បើតាមព័ត៌មានបឋម ព្រះសង្ឃជិត ២០ អង្គ គង់នៅវត្តខ្នាចរមាស ស្ថិតក្នុងឃុំខ្នាចរមាស ស្រុកបវេល មានអាការក្តៅព្រះកាយ អង្គខ្លះស្រែកយំផ្អើលពេញវត្ត ត្រូវបានអាជ្ញាធរស្រុកឲ្យរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោលទាំងយប់តែម្ដង ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ កាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២។

មន្ត្រីមូលដ្ឋានប្រាប់ថា ព្រះសង្ឃដែលបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីយប់មិញ ចំនួន ១៨ អង្គ នៅក្នុងវត្តខ្នាចរមាស ដោយមានអាការក្ដៅខ្លួនខ្លាំង រហូតដល់អង្គខ្លះស្រែកយំផ្អើលពេញវត្តទៀតផង។

ព្រះតេជគុណ អ៊ឹប ភារុណ មានសង្ឃដីកាដែរថា អាការបែបនេះ បានកើតឡើងប៉ុន្មានថ្ងៃកន្លងមកហើយ ទៅលើព្រះសង្ឃតែ ៤ ឬ ៥ អង្គប៉ុណ្ណោះ។ រហូតម៉ោងប្រហែល ៨ យប់មិញ នាថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២ ក៏បានឆ្លងរាលដាលព្រះសង្ឃដល់ទៅ ១៨ អង្គ តែម្ដង។

អាជ្ញាធរមូលដ្ឋានឲ្យដឹងថា ក្រោយពីព្រះសង្ឃតែប៉ុន្មានអង្គដំបូងមានអាការឡើងកម្ដៅខ្លាំង គ្រូចៅអធិការវត្ត ក៏បានឲ្យគ្រូពេទ្យទៅពិនិត្យ និងប្រើប្រាស់ថ្នាំបន្ថយកម្ដៅ។ តែក្រោយមក អាការឡើងកម្ដៅនៅដដែល។

ព្រះតេជគុណ អ៊ឹប ភារុណ បញ្ជាក់បន្ថែមថា ក្រោយគ្រូពេទ្យឲ្យឆាន់ថ្នាំ ព្រះសង្ឃទាំងនោះក៏ធូរស្រាលភ្លាមៗ តែក្រោយមក ឡើងកម្ដៅវិញ ហើយឆ្លងរាលដាលខ្លាំងដល់ព្រះសង្ឃនានាក្នុងវត្ត រហូត ១៨ អង្គ។ ក្នុងនោះ ធ្វើឲ្យព្រះសង្ឃអង្គខ្លះស្រែកយំពេញសាលាឆាន់ ទើបអាជ្ញាធរសម្រេចឲ្យរថយន្តសាមុយជួយដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យបង្អែកស្រុកថ្មគោលតែម្ដង។

គ្រូពេទ្យបានប្រាប់ឲ្យដឹងថា ព្រះសង្ឃខ្លះឡើងកម្ដៅខ្លាំងរហូត ៣៩ អង្សា។ ពេលនេះ ព្រះសង្ឃទាំង ១៨ អង្គ កំពុងគង់នៅព្យាបាលដោយព្យួរសេរ៉ូមនាមន្ទីរពេទ្យ។ ក្រោយពីក្រុមគ្រូពេទ្យយកសំណាកឈាមរួច គឺមិនទាន់ផ្តល់លទ្ធផលនៅឡើយទេ។ តែមកដល់ពេលនេះ គ្រូពេទ្យថា ព្រះសង្ឃខ្លះមានសភាពធូរស្រាលហើយ រង់ចាំតែលទ្ធផលប៉ុណ្ណោះ៕
អត្ថបទ ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


