កីឡា
៣ចំណុចនេះ អាំម៉ារីន នឹងធ្វើឲ្យកក្រើកស្រុកថៃ បើឈ្នះកូនកាត់៣សាសន៍ Nabil យប់នេះ
អេអាំម៉ារីន ភូថង នឹងកាន់តែសាងកេរ្តិ៍ឈ្មោះល្បីល្បាញ និងធ្វើឲ្យកក្រើកសង្វៀនប្រទេសថៃ ប្រសិនបើរូបគេទទួលបានជ័យជម្នះលើកីឡាករម្ចាស់ស្រុកថៃ Nabil Anane យប់ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា នេះ នៅសង្វៀនល្បីឈ្មោះ Rajadamnern World Series។

ទាំងអ្នកគាំទ្ររបស់ អេអាំម៉ារីន នៅក្នុងប្រទេសកម្ពុជា និងអ្នកតាមដានវិស័យកីឡាប្រដាល់នៅប្រទេសថៃបាន និងកំពុងចាប់អារម្មណ៍កូនប្រុសរបស់លោក អេ ភូថង។ «កម្ពុជាថ្មី»សូមលើកយកកត្តា៣ចំណុចដែលនឹងកាន់តែធ្វើឲ្យកក្រើកប្រទេសថៃ ប្រសិនបើអ្នកលេងគុនខ្មែររូបនេះទទួលបានជ័យជម្នះ។
ទី១. មិនទាន់ស្គាល់បរាជ័យដូចគ្នាមួយរយៈពេលចុងក្រោយ
អេអាំម៉ារីន ភូថង មិនទាន់ស្គាល់បរាជ័យឡើយក្នុងការប្រកួតនៅប្រទេសថៃ និងប្រទេសកម្ពុជាមួយរយៈពេលកន្លងទៅនេះ។ រូបគេទទួលបានជ័យជម្នះពីរលើកជាប់គ្នានៅប្រទេសថៃដែលធ្វើឲ្យអ្នករៀបចំការប្រកួត និងអ្នកតាមដានពិតជាចង់ឃើញរូបគេប្រកួតទៀតណាស់។ ក្រៅពីវ៉ៃនៅថៃ អាំម៉ារីន ក៏មិនទាន់ស្គាល់ចាញ់ដែរក្នុងការប្រកួតនៅក្នុងស្រុកប៉ុន្មានខែចុងក្រោយនេះ។

Nabil Anane ដែលជាកីឡាករកូនកាត់៣សាសន៍គឺថៃ អាហ្សេរី និងបារាំងក៏មិនទាន់ស្គាល់បរាជ័យដែរក្នុងការប្រកួត៥លើកចុងក្រោយក្នុងឆ្នាំ២០២២នេះ។ រូបគេប្រកួតឈ្នះកីឡាករមិត្តរួមជាតិថៃ៤លើក និងចុងក្រោយឈ្នះកីឡាករអ៊ីរ៉ង់។ ដោយសារថៃមិនសូវមានកីឡាករដែលកម្ពស់ខ្ពស់ ដូច្នេះ Nabil បានក្លាយជាជម្រើសមួយដើម្បីដាក់ឲ្យបង្ក្រាបអ្នកលេងគុនខ្មែរ អេអាំម៉ារីន។
ទី២. ខ្សែក្រវាត់ និងបទពិសោធ
បើនិយាយពីសមិទ្ធផលវិញ ជើងខ្លាំងទាំងពីរក៏សុទ្ធតែទទួលបានជោគជ័យដូចគ្នា។ កីឡាករ Nabil Anane ជាម្ចាស់ខ្សែក្រវាត់មួយថៃ WBC ខណៈ អេអាំម៉ារីន ភូថង ជាម្ចាស់ខ្សែក្រវាត់នៅសង្វៀនទូរទស្សន៍ហង្សមាសដែលមានប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក។ យ៉ាងណា ខុសគ្នាត្រង់ថា កីឡាករកម្ពុជាឈ្នះខ្សែក្រវាត់ក្នុងស្រុក ហើយកីឡាករថៃឈ្នះខ្សែក្រវាត់មួយថៃអន្តរជាតិ។ និយាយពីបទពិសោធវិញ អ្នកទាំងពីរមានស្ថិតិមិនលើសខ្វះគ្នាប៉ុន្មានឡើយ។ Nabil អាយុទើប១៨ឆ្នាំ ប៉ុន្តែប្រកួតបានខ្ទង់៥០ដងហើយ ខណៈ អេអាំម៉ារីន អាយុទើប១៨ឆ្នាំដែរ ហើយមានបទពិសោធឡើងសង្វៀនប្រហែលជា៤០លើក។

ទី៣. ជួបអ្នកខ្ពស់ពិត
នេះជាលើកដំបូងក្នុងអាជីពហើយសម្រាប់ អេអាំម៉ារីន ភូថង ក្នុងការជួបដៃគូដែលមានកម្ពស់ខ្ពស់ជាងខ្លួន ហើយក៏អាចនិយាយបានថា ជាលើកដំបូងសម្រាប់កីឡាករ Nabil Anane ដែលជាដៃគូខ្ពស់ប្រហាក់ប្រហែលខ្លួន។ អេអាំម៉ារីន មានកម្ពស់១.៨៥ម៉ែត្រ ខណៈកីឡាករថៃមានកម្ពស់១.៨៧ម៉ែត្រ។ អ្នកទាំងពីរពូកែជង្គង់ និងទាត់ដូចគ្នា ដូច្នេះនៅពេលជួបដៃគូខ្ពស់ដូចគ្នាបែបនេះ តើនរណាធ្វើបានល្អជាង៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


