ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្តល់ជំនួយយោធា ៤០០ លានដុល្លារ បន្ថែមទៀតដល់ អ៊ុយក្រែន
រដ្ឋបាលប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសផ្តល់ជំនួយយោធា ៤០០ លានដុល្លារបន្ថែមទៀត ដល់អ៊ុយក្រែន សម្រាប់ទប់ទល់ជាមួយរុស្ស៊ី ។

ជំនួយដែលផ្តល់ឲ្យអ៊ុយក្រែន រួមមានប្រព័ន្ធការពារដែនអាកាស Avenger ចំនួន ៤ គ្រឿង, កាំជ្រួចមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស Hawk និងគ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធបាញ់កាំភ្លើងធំចល័តខ្ពស់ HIMARS ជាដើម ។
ក្រសួងការពារជាតិអាមេរិកនិយាយថា តាមរយៈការផ្តល់ជំនួយយោធានេះ ពិតជាសំខាន់ណាស់សម្រាប់អ៊ុយក្រែន ដើម្បីទប់ទល់ការវាយប្រហារតាមផ្លូវអាកាសដោយឥតឈប់ឈរ និងឃោរឃៅពីសំណាក់រុស្ស៊ី ។

គួរឲ្យដឹងថា អាមេរិកបានផ្តល់ជំនួយសន្តិសុខជាង ១៨.៦ ពាន់លានដុល្លារហើយដល់អ៊ុយក្រែន ចាប់តាំងពីការផ្ទុះសង្គ្រាមលុកលុយរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក នឹងទិញគ្រាប់កាំភ្លើងធំរបស់កូរ៉េខាងត្បូង ១០ម៉ឺនគ្រាប់ ផ្តល់ឲ្យអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


