ជីវិតកម្សាន្ដ
លេចដំណឹងថា មកុដបវរកញ្ញាចក្រវាលជំនាន់ថ្មី នឹងត្រូវប្រគល់ឱ្យម្ចាស់ស្ថាប័នជាអ្នកផ្ទេរ
មហាជនគាំទ្រវិស័យសម្រស់កំពុងផ្ទុះការវែកញែកពេញបណ្ដាញសង្គម ក្រោយធ្លាយដំណឹងថា ការផ្ទេរមកុដសម្រាប់ម្ចាស់ជយលាភីជំនាន់ថ្មី នឹងមិនធ្វើឡើងដោយបវរកញ្ញា Harnaaz Sandhu ដែលជាម្ចាស់មកុដឆ្នាំចាស់ឡើយ ផ្ទុយទៅវិញនឹងជំនួសដោយម្ចាស់ស្ថាប័ន Miss Universe ផ្ទាល់តែម្ដងគឺសេដ្ឋីនី Anne Jakrajutatip។

ប្រិយមិត្តតាមដានវិស័យសម្រស់ ច្បាស់ជាជ្រាបហើយ កម្មវិធីបវរកញ្ញាចក្រវាល ឆ្នាំ២០២២ គឺជារដូវកាលដំបូងនៃការប្រឡងសម្រស់សម្រាប់សេដ្ឋីស្រីថៃ Anne Jakrajutatip ក្រោយពេលនាងទិញយកស្ថាប័ននេះ កាលពីខែមុន។ បន្ទាប់ពីឡើងតំណេងជាម្ចាស់ភ្លាម Anne ផ្លាស់ប្តូរលក្ខខណ្ឌកម្មវិធីមួយចំនួន រួមទាំងការផ្ទេរមកុដផងដែរ ដែលរឿងនេះនាំឱ្យអ្នកគាំទ្រមិនពេញចិត្តប៉ុន្មាននោះទេ។

បច្ចុប្បន្ន ដំណឹងអំពីការផ្ទេរមកុដកំពុងបង្កជម្លោះយ៉ាងខ្លាំងនៅលើវេទិកាសម្រស់អន្តរជាតិ ដោយសារតែទស្សនិកកម្មវិធី Miss Universe រកមិនឃើញមូលហេតុសមរម្យដែលត្រូវឱ្យបវរកញ្ញា Harnaaz Sandhu គ្មានវត្តមាននៅពេលផ្ទេរមកុដ ហើយអ្នកគាំទ្រសម្រស់ជាច្រើនកំពុងមិនយល់ស្របយ៉ាងខ្លាំងចំពោះលក្ខខណ្ឌនេះ។

ពេលនេះ ម្ចាស់ស្ថាប័នថ្មី មិនទាន់ចេញមុខបកស្រាយនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កម្មវិធីប្រកួតបវរកញ្ញាចក្រវាល ២០២២ នឹងផ្លាស់ប្ដូរលក្ខខណ្ឌមួយចំនួន ក្រោយម្ចាស់ថ្មីឡើងកាន់តំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


