ជីវិតកម្សាន្ដ
ក្រោយកាត់ជើងម្ខាង អតីតម្ចាស់មកុដ កូឡុំប៊ី បញ្ចេញភាពជឿជាក់លើកទឹកចិត្តខ្លួនឯង
នៅលើទំព័រផ្ទាល់ខ្លួនរបស់នាងដែលមានអ្នក Follow ជិត ៤.៨លាននាក់ អតីតបវរកញ្ញា Daniella Álvarez ទើបតែបង្ហោះរូបថតដំណើរកម្សាន្តទៅកាន់ទ្វីបអឺរ៉ុបនៅចុងឆ្នាំ ២០២៤ ជាមួយនឹងសារថា ជីវិតជើងម្ខាងនៅតែស្រស់ស្អាត តើអ្នកដឹងទេថាហេតុអ្វី? នោះជាការសម្រេចចិត្តរបស់ខ្ញុំ អរគុណព្រះដែលបានផ្តល់ឱកាសឲ្យខ្ញុំរស់នៅ។
ស៊េរីរូបថតនេះទទួលបានការចូលចិត្តជាង ៣១០,០០០ និងមតិរាប់ពាន់។ មនុស្សជាច្រើនបានសរសើរ Daniella Álvarez ដែលមើលទៅ ដូចជាទេវតានៅពេលពាក់រ៉ូបនិងស្បែកជើងកែងខ្ពស់ ៥ សង់ទីម៉ែត្រ។
កាលពីឆ្នាំ ២០២០ ដោយសារតែផលវិបាកនៃសរសៃឈាមបន្ទាប់ពីការវះកាត់ នាងត្រូវប្រឈមមុខនឹងជម្រើសពីរគឺ កាត់ផ្នែកនៃជើងឆ្វេង ឬទុកឲ្យផលវិបាករីករាលដាលពេញរាងកាយរ ដែលអាចប្រឈមមុខនឹងផលវិបាកដែលមិនអាចទាយទុកជាមុនបាន សូម្បីតែការស្លាប់។
ថ្វីដ្បិតតែមានការសោកស្តាយចំពោះជើងដែលគ្រប់គ្នាសរសើរថា រាងស្លីម ស្អាត និងវែងស្រឡូនក៏ដោយ ក៏រាជនីសម្រស់យល់ព្រមទទួលយកការបាត់ជើងម្ខាង។ ប៉ុន្មានឆ្នាំមកនេះ Daniella បានហាត់ដើរដោយប្រើឈើច្រត់ បន្ទាប់មកជាជើងសិប្បនិម្មិត។
សម្រស់វ័យ៣៧ឆ្នាំ ដើរលេងតាមដងផ្លូវក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ដោយស្លៀកសម្លៀកបំពាក់ស៊ីជម្ពូ និងស្បែកជើងកវែងស្បែក។ ឆ្លើយតបនឹងសារព័ត៌មាន តារាស្រីបានបញ្ជាក់ម្តងហើយម្តងទៀតថា នាងស្រឡាញ់រាងកាយរបស់នាង ហើយស្រឡាញ់រាល់ពេលដែលត្រូវបានគេស្រឡាញ់។ រាជនីសម្រស់បានប្រាប់មិត្តភ័ក្តិនៅលើ Instagram ថា «ខ្ញុំមានសំណាងណាស់ ព្រោះខ្ញុំនៅតែមានជើងដែលមានសុខភាពល្អ»។ មុនពេលកាត់ជើង នាងគឺជាមុខមាត់ដ៏លេចធ្លោមួយរូបនៅក្នុងឧស្សាហកម្មម៉ូដ ដោយបង្ហាញម៉ូដជាច្រើន ហើយតែងតែបង្កើតភាពទាក់ទាញជាមួយនឹងរ៉ូបអោបគ្រប់ពេលដែលនាងចូលរួមកម្មវិធី។
បើតាមលោក Aló រាជនីសម្រស់មានជីវភាពធូរធារ មានហិរញ្ញវត្ថុស្ថិរភាព និងទទួលបានជោគជ័យក្នុងតួនាទីជាច្រើនដូចជា តារាសម្ដែង តារាម៉ូដែល ពិធីករ សកម្មជនសង្គម និងជាស្ត្រីជំនួញ។ នាងក៏ជាភ្ញៀវដែលធ្លាប់ស្គាល់ក្នុងពិធីបុណ្យប្រពៃណីក្នុងប្រទេសដែរ។ យោងតាម Hola មិត្តភក្តិជាច្រើនកោតសរសើរការតាំងចិត្ត និងសុទិដ្ឋិនិយមរបស់រាជនីសម្រស់ ហើយសុខចិត្តគាំទ្រនាងនៅពេលចាំបាច់។
គួរបញ្ចាក់ដែរថា Daniella Álvarez កើតនៅឆ្នាំ ១៩៨៨ នៅទីក្រុង Barranquilla គ្រងមកុដបវរកញ្ញាកូឡុំប៊ីឆ្នាំ ២០១១ និងជាតំណាងប្រទេសនៅបវរកញ្ញាចក្រវាលឆ្នាំ ២០១២ ។ បច្ចុប្បន្ននាងកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងវ័យចំណាស់របស់នាងគឺ Daniel Arena ។ គាត់គឺជាកូនប្រុសពៅរបស់វិចិត្រករកូឡុំប៊ីដ៏ល្បីល្បាញ Jorge Enrique Arenas និង Leonor Consuegra ៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បង្ហោះរូបជំទាវទី១ អាមេរិក Kim Kardashian ស្រាប់តែបាត់បង់អ្នកតាមដានពីគណនីភ្លាមៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


