ជីវិតកម្សាន្ដ
កម្មវិធីប្រកួតបវរកញ្ញាចក្រវាល ២០២២ នឹងផ្លាស់ប្ដូរលក្ខខណ្ឌមួយចំនួន ក្រោយម្ចាស់ថ្មីឡើងកាន់តំណែង
ការប្រកួតសម្រស់លំដាប់ពិភពលោក បវរកញ្ញាចក្រវាល ឆ្នាំ២០២២ ដែលគ្រោងនឹងរៀបចំនៅខែមករា ឆ្នាំ២០២៣ ខាងមុខ នឹងធ្វើការផ្លាស់ប្ដូរកម្មវិធីមួយចំនួន រួមមានទីតាំងប្រារព្ធពិធី និងលទ្ធផលកំពូលចុងក្រោយ។

យោងតាមបទសម្ភាសន៍ពីសេដ្ឋីនីថៃ គឺនាង Anne Jakkaphong ដែលជាម្ចាស់កម្មវិធី Miss Universe ទើបឡើងកាន់កាប់ស្ថាប័នថ្មីៗ បានឱ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញាចក្រវាល ឆ្នាំ២០២២ នឹងប្រារព្ធឡើងនៅទីក្រុង New Orleans សហរដ្ឋអាមេរិក ហើយរដូវកាលនេះលទ្ធផលកំពូលចុងក្រោយនៅវគ្គផ្ដាច់ព្រ័ត្រ នឹងមានការផ្លាស់ប្តូរពី Top 5 ទៅ Top 7 វិញ និងគ្មានជយលាភីលំដាប់រងទី១ ទី២ ទី៣ និងទី៤ឡើយ។

ព័ត៌មាននេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រវិស័យសម្រស់យ៉ាងខ្លាំង ខណៈអ្នកខ្លះបានយល់ស្របចំពោះកំណែទម្រង់ថ្មី ចំណែកខ្លះទៀតមិនយល់ស្រប ព្រោះចង់ឱ្យស្ថាប័នរក្សាតំណែងលំដាប់រងឱ្យនៅដដែល។


ទន្ទឹមគ្នាដែរ អ្នកគាំទ្រមួយចំនួននៅខាងលោកខាងលិច បានសម្ដែងការព្រួយបារម្ភចំពោះការកែប្រែលក្ខខណ្ឌ ដោយពួកគេនិយាយថា ម្ចាស់មកុដថ្មីរបស់កម្មវិធីបវរកញ្ញាចក្រវាល មុខតែជាប់តែបេក្ខនារីមកពីប៉ែកអាស៊ីប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនទៀត បានលើកឡើងផ្ទុយថា អ្នកឈ្នះគឺជាអ្នកដែលមានសម្រស់ស្រស់ស្អាត និងមានសមត្ថភាពពិតប្រាកប៉ុណ្ណោះ វាមិនអាស្រ័យលើប្រធានកម្មវិធីឡើយ៕


ប្រែសម្រួល៖ សន្យា
ចុចអាន៖ លេចមុខបវរកញ្ញាចក្រវាលថៃ Anna ជិះទូកប្រមូលសំរាម ក្រោយចប់ពិធីបុណ្យលយកន្ទោង
ចុចអាន៖ ខ្សែជីវិតសេដ្ឋី ថៃ ទើបទិញកម្មវិធី បវរកញ្ញាចក្រវាល ទម្រាំមានប្រាក់វាល់លាន ជីវិតរងការប្រមាថ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


