កីឡា
ឥណ្ឌូណេស៊ី ត្រៀមធ្វើពិធីផ្ដល់សញ្ជាតិកូនកាត់ ២ រូប សម្រាប់ប្រកួត AFF Cup 2022
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី ត្រៀមធ្វើពិធីផ្ដល់សញ្ជាតិដល់កីឡាករកូនកាត់ ២ នាក់ គឺកូនកាត់អេស្ប៉ាញ និងកូនកាត់បែលហ្ស៊ិក ដើម្បីបញ្ចូលឈ្មោះទៅក្នុងកាប្រកួតជើងឯកអាស៊ាន (AFF Mitsubishi Electric Cup 2022) នៅខែធ្នូខាងមុខ។

តាមការបញ្ជាក់ដោយសហព័ន្ធដដែល ពិធីសច្ចាប្រណិធានរបស់កីឡាករទាំងពីរ នឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ ស្អែកនេះ នោះគឺកីឡាករ Jordi Amat Maas ជាកូនកាត់អ៉េស្បាញ និងកីឡាករ Shayne Elian Jay Pattynama ជាកូនកាត់បែលហ្ស៊ិក។
កីឡាករទាំងពីរ បានឆ្លងកាត់ដំណើរការជាបន្តបន្ទាប់ជាច្រើន។ ចាប់ផ្ដើមជាមួយនឹងការសម្ភាសន៍នៅទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រដ្ឋ (BIN) បន្ទាប់មកពិនិត្យសុខភាពនៅមន្ទីរពេទ្យក្នុងទីក្រុងហ្សាកាតា ពួកគេក៏បានទទួលអនុសាសន៍ពីគណៈកម្មការ III និងគណៈកម្មការ X នៃ DPR RI ផងដែរ។

ទីបំផុត នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្រឹត្យរបស់ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ត្រូវបានចុះហត្ថលេខាដោយ លោក Joko Widodo។
កីឡាករ Jordi Amat Maas (ខ្សែការពារកណ្ដាល) គឺជាកូនកាត់អ៉េស្បាញ បច្ចុប្បន្នមានវ័យ ៣០ ឆ្នាំ ដោយមានជីដូនជាជនជាតិឥណ្ឌូណេស៊ី។ គេធ្លាប់លេងឲ្យក្លិបល្បីៗដូចជា Espanyol, Rayo Vallecano, Swansea City, Betis និងបច្ចុប្បន្នលេងឲ្យ Johor Darul Ta’zim របស់ម៉ាឡេស៊ី។ គេធ្លាប់ជាប់ជម្រើសជាតិយុវជនអ៉េស្បាញ តាំងពីឈុត U-16 រហូតដល់ U-21។

កីឡាករ Sandy Harry Walsh (ខ្សែការពារស្លាបស្ដាំ និងកណ្ដាល) គឺកូនកាត់បែលហ្សិក បច្ចុប្បន្នមានវ័យ ២៧ ឆ្នាំ ដោយមានម្ដាយជាជនជាតិឥណ្ឌូណេស៊ី កាត់ហូឡង់។ គេធ្លាប់ជាយុវជនរបស់ Anderlecht និងបច្ចុប្បន្នលេងឲ្យក្លិប K.V. Mechelen នៃលីគកំពូលបែលហ្សិក។ គេធ្លាប់ជាប់ជម្រើសជាតិយុវជនហូឡង់ តាំងពីឈុត U-15 រហូតដល់ U-20។
លោក Mochamad Iriawan ប្រធានសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានបង្ហាញទំនុកចិត្តថា ការចូលរួមរបស់ Sandy និង Jordi នឹងបន្ថែមភាពរឹងមាំដល់ក្រុមជម្រើសជាតិ។
ឥណ្ឌូណេស៊ី ក៏ជាក្រុមរួមពូល A ជាមួយកម្ពុជា, ថៃ, ហ្វីលីពីន និងព្រុយណេ ផងដែរ ក្នុងពានរង្វាន់បាល់ទាត់ធំជាងគេប្រចាំតំបន់មួយនេះ។ ក្រុមរហស្សនាម ‘មហាគ្រុឌ’ មួយនេះ នឹងជួប កម្ពុជា នៅប្រកួតទី ២ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២២ នាទឹកដីប្រទេសឥណ្ឌូណេស៊ី៕
ប្រភព ៖ សហព័ន្ធបាល់ទាត់ឥណ្ឌូណេស៊ី-PSSI.org
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


