Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង អនុស្សាវរីយ៍ ត្រូវនារីម្នាក់ទម្លាយរឿងអាស្រូវជំពាក់លុយ ៥០០ ដុល្លារ

បានផុស

នៅ

តារា​ចម្រៀង​ល្បីឈ្មោះ​ម្ចាស់​បទ ទីងមោង និង​បទ ឆ្នាំង​ណា​គ្រប​ហ្នឹង លោក យឿន សូត​អនុស្សាវ​រី​យ៍ ចូល​ដល់​បំណាច់​ឆ្នាំ ២០២២ នេះ ហាក់​ជួប​បញ្ហា​ផ្ទួនៗ​គ្នា ដោយ​កាលពី​ថ្មីៗ​នេះ ត្រូវ​គេ​ជះ​ស្រា បៀរ​ដាក់ ខណៈ​កំពុង​ច្រៀង​នៅ​ក្នុង​កម្មវិធី​មួយ ហើយ​ក្រោយ​មក​ទៀត ស្រាប់តែ​ត្រូវ​នារី​ម្នាក់​ទម្លាយ​រឿង​អាស្រូវ​ជំពាក់​លុយ ៥០០ ដុល្លារ មិន​សង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​នឹង​រឿងរ៉ាវ​ដ៏​រសើប​របស់​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ យឿន សូត​អនុស្សាវរីយ៍ ដែល​បាន​កើតឡើង​នា​បំណាច់​ឆ្នាំ ២០២២ នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ ពិសេស​មិត្តៗ​យុវវ័យ​ដែល​និយម​តាមដាន​វិស័យ​សិល្បៈ​មាន​ការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ខ្លាំង ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ទាំងនេះ។

ទន្ទឹមគ្នា​ដែល​រឿងរ៉ាវ​នេះ​កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នោះ ក៏​មាន​គណនី​ហ្វេស​ប៊ុក​មួយ​ឈ្មោះ Beben Love ចេញ​មក​ទម្លាយ​ថា តារា​ចម្រៀង​លោក អនុស្សាវរីយ៍ បាន​ជំពាក់​លុយ​ចំនួន ៥០០ ដុល្លារ មិន​ព្រម​សង និង​ព្យាយាម​គេចវេះ​មិន​លើក​ទូរស័ព្ទ មិន​ឆ្លើយតប​អ្វី​ទាំងអស់។

កត់សម្គាល់​នៅ​លើ​គណនី​ហ្វេស​ប៊ុក​ឈ្មោះ Beben Love បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់​ភ្ជាប់​នឹង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ក្នុងស្រុក​មួយ​ថា ឲ្យ​សម​មុខ​វា ប្រហែល​វា​ជំពាក់​លុយ​គេ​អត់​សង​ហើយ​មើល​ទៅ បើ​ជួប​អញ​វិញ លើស​នឹង​ទៀត អា​ថោក អនុស្សា​វ​រីយ៍។

ប្រភព​បាន​បន្ត​បង្ហោះ​សារ​នៅ​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ទៀត​ថា ចេញ​មុខ​​មក អនុស្សាវរីយ៍ ដោះស្រាយ​ជា មួយ​ខ្ញុំ បើ​អ្នកឯង​ល្អ​មែន ចេញ​មក កុំ​ថោកទាប​សម្ងំ​លាក់​មុខ​ធ្វើ​អ្វី។

ទាក់ទង​នឹង​រឿងរ៉ាវ​អាស្រូវ​ដ៏​រសើប​ខាង​លើ​នេះ​ដែរ នៅ​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ឆ្នាំ ២០២២ នេះ កម្ពុជា​ថ្មី មិន​ទាន់​អាច​ស្វែងរក​ការ​បកស្រាយ​ពី​តារា​ចម្រៀង​លោក យឿន សូត​អនុស្សាវរីយ៍ បាន​នៅ​ឡើយ​ទេ ចំពោះ​បញ្ហា​ដែល​បាន​កំពុង​កើតឡើង​ខាង​លើ​នេះ ខណៈ​អ្នក​គាំទ្រ​រង់ចាំ​ការ​បកស្រាយ​ពី​តារា​ប្រុស​រូប​នេះ​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា២ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម