ជីវិតកម្សាន្ដ
អ្នកគាំទ្រក្ដៅស្លឹកត្រចៀក និងចេញមុខការពារ Bella ថា បើមិនដឹង កុំវិនិច្ឆ័យ
អ្នកគាំទ្រតារាស្រីល្បីឈ្មោះ Bella Ranee បានចេញមុខមកបកស្រាយការពារ និងបង្ហាញការពិត ខណៈតារារូបនេះរងការរិះគន់នៅឯប្រលានយន្តហោះ។

និន្នាការនេះ បានសាយភាយយ៉ាងខ្លាំង បន្ទាប់ពីអ្នកប្រើប្រាស់ TikTok ម្នាក់បានបង្ហោះឃ្លិបរបស់ Bella ពេលកំពុងរង់ចាំឡើងយន្តហោះនៅអាកាសយានដ្ឋានយ៉ាងស្ងៀមស្ងាត់ ខណៈនាងមកក្នុងរូបរាងធម្មតា ពាក់អាវយឺតពណ៌ខ្មៅ ខោពណ៌ខ្មៅ ពាក់មួក និងម៉ាសបិទមុខ ហាក់បីដូចជា Bella មិនចង់ឲ្យនរណាម្នាក់ស្គាល់នាងថាជានរណាឡើយ។

បន្ទាប់ពីឃ្លិបព្រលានយន្តហោះត្រូវបានផ្សព្វផ្សាយជាសាធារណៈ អ្នកនិយមលេងអ៊ីនធឺណិតបានចូលទៅបញ្ចេញមតិរិះគន់អ្នកដែលបង្ហោះនោះវិញភ្លាមៗ។ ភាគច្រើនហ្វេនរបស់ Bella បានបន្ទោសទង្វើទាំងនោះថា បានរំលោភបំពានលើឯកជនភាពរបស់ Bella ខ្លាំងពេក។ ក្នុងនោះអ្នកខ្លះបាននិយាយថា ស្រលាញ់ Idol មិនខុសទេតែ កុំរំលោភបំពានលើសិទ្ធឯកជនគេពេក។
ទោះយ៉ាងណា នេះមិនមែនជាលើកទី១ឡើយ សម្រាប់តារាសម្ដែង Bella ពីករណីដែលត្រូវគេរិះគន់សាធារណៈបែបនេះ។ ជាក់ស្ដែងកាលពីលើកមុន ក្នុងពេលដែលនាងទៅធ្វើបុណ្យកឋិន នាងក៏ទទួលរងការរិះគន់យ៉ាងចាស់ដៃពីរបៀបសំពះអ្នកគាំទ្រ ពេលជួបនៅខាងក្រៅដែរ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបកាលពីកុមារភាពរបស់ Matt Peranee ស្រស់ស្អាតខ្លាំងតាំងពីវ័យក្មេង
ចុចអាន៖កាន់តែផ្អែមល្ហែម Taew ទម្លាក់រូបភាពអាហារពេលល្ងាចជាមួយសង្សារហៃសូ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


