សន្តិសុខសង្គម
បុរសម្នាក់លោតសម្លាប់ខ្លួនពីលើអគារខុនដូជាន់ទី១២ សង្ស័យមានវិបត្តិផ្លូវចិត្ត(មានវីដេអូ)
បុរសម្នាក់សង្ស័យថាមានវិបត្តិអ្វីមួយក៏សម្រេចចិត្តលោតសម្លាប់ខ្លួនពីលើអគារខុនដូជាន់ទី១២ ចុះមកក្រោមបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត ១០ ព្រឹក ថ្ងៃទី ២២ ខែវិឆ្ឆិកា ឆ្នាំ២០២២ នៅចំណុចទីតាំងខុនដូ ប្លិស មេគង្គរ៉េស៊ីដិន (The Bliss Mekong Residence) ស្ថិតនៅក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពបុរសរងគ្រោះមាន ឈ្មោះ ឡា គឹមសុង អាយុ ៤៤ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥២២ ជាន់ទី៥ នៃអគារខុនដូរខាងលើ និងមានអាសយដ្ឋាន ផ្ទះលេខ ១៤៣ផ្លូវលេខ ៨០ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វីដេអូកាំមេរ៉ាសុវត្តិភាពបង្ហាញថា បុរសរូបនោះបានចាក់សោបន្ទប់រួចឡើងទៅលើដំបូលជាន់ទី១២ ដោះស្បែកជើង លោតចុះមកក្រោមសម្លាប់ខ្លួនតែម្តងដោយមិនដឹងមូលហេតុ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ច នៃអធិការខណ្ឌជ្រោយចង្វារ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ កោសល្យវិច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះធ្វើការឡើងព័ទ្ធត្រួតពិនិត្យទៅលើសព រួចបានបញ្ជាក់ប្រាប់ថា ជនរងគ្រោះខាងលេីពិតជាស្លាប់ដោយសារការលោតសម្លាប់ខ្លួនពិតប្រាកដមែនរួចបានធ្វើកំណត់ហេតុ ប្រគល់សពជូនទៅក្រុមគ្រួសារសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សុខា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


