ព័ត៌មានជាតិ
ពេលជួបក្បួនគណៈប្រតិភូ ឡានពេទ្យ ឡានទឹកតើពលរដ្ឋជាអ្នកបើកបរត្រូវធ្វើដូចម្ដេច?
ច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងការធ្វើចរាចរណ៍ជាសាធារណៈនៅលើដងផ្លូវទូទាំងប្រទេសកម្ពុជា ដើម្បីធានាការរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ការពារអាយុជីវិតមនុស្ស សត្វ និងបរិស្ថាន ជាពិសេស ការទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុណាមួយដែលបណ្ដាលមកពីការប្រើប្រាស់ផ្លូវថ្នល់។

បើតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះបន្ទាន់ យានជំនិះនគរបាលជាតិ យានជំនិះកងយោធពលខេមរភូមិន្ទ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្បួនដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ គឺត្រូវបានកំណត់ជាប្រភេទយានមានសិទ្ធិអាទិភាពពិសេសជាងយានដទៃទៀត នៅពេលកំពុងបំពេញភារកិច្ចការងារនៅ លើដងផ្លូវ។
នៅពេលកំពុងបំពេញភារកិច្ចការងារ រថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះបន្ទាន់ យានជំនិះនគរបាលជាតិ យានជំនិះកងយោធពលខេមរភូមិន្ទ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្បួនដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ គឺមានសិទ្ធិប្រើប្រាស់ភ្លើងសញ្ញាពិសេស និងសញ្ញាសូរស័ព្ទពិសេស (សំឡេងស៊ីរ៉ែន) បានគ្រប់ពេលវេលា ដើម្បីឲ្យដំណឹងជាមុនដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។

ជាមួយគ្នានេះ នៅពេលអ្នកបើកបរទូទៅបានជួបយានជំនិះអាទិភាពទាំងនេះដែលកំពុងបំពេញភារកិច្ចដោយប្រើភ្លើងសញ្ញាពិសេស និងសូរស័ព្ទពិសេស (សំឡេងស៊ីរ៉ែន) គឺអ្នកបើកបរទាំងអស់ត្រូវតែបន្ថយល្បឿន ហើយអែបទៅខាងស្ដាំ បើករណីចាំបាច់អ្នកបើកបរត្រូវឈប់នៅកៀនបំផុតដែលអាចធ្វើទៅបាន មិនត្រូវបើកបរកាត់ជាដាច់ខាត ដើម្បីឲ្យយានអាទិភាពទាំងនោះ បានធ្វើដំណើរ និងឆ្លងកាត់ដោយងាយស្រួល និងសុវត្ថិភាព។ មិនតែប៉ុណ្ណោះ យានជំនិះអាទិភាពខាងលើនេះ ក៏អាចបើកបរបញ្ច្រាសទិសបាន អាចឆ្លងកាត់នៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម មានសិទ្ធិអាទិភាពលើផ្លូវប្រសព្វ និងមិនកំណត់ល្បឿន ជាដើម៕


ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


