ព័ត៌មានជាតិ
ក្នុងបុរីប៉េង ហួត ដំឡើងបង្គោលអង់តែនទូរសព្ទរួម ប្រើ ៣ ក្រុមហ៊ុនក្នុងពេលតែមួយ
រយៈពេលពីរថ្ងៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចាត់បញ្ជូនមន្រ្តីចុះត្រួតពិនិត្យវឌ្ឍនភាពការងារពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅ បុរី ប៉េង ហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ការចុះត្រួតពិនិត្យនេះ មានគោលបំណងដើម្បីធ្វើការឈ្វេងយល់ពីការប្រែប្រួលនៃគុណភាពសេវាអ៊ីនធឺណិត និងសេវាទូរសព្ទ បន្ទាប់ពីក្រុមការងារបានសាងសង់ “បង្គោលអង់តែនរួម” បន្ថែមចំនួន ១២ បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន ៣ ក្រុមហ៊ុន។
គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្ថានីយ៍អង់តែនបន្ថែមចំនួន ២៨ បានដាក់ឱ្យដំណើរការក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ១០ ស្ថានីយ៍, ក្រុមហ៊ុន Metfone ចំនួន ៦ ស្ថានីយ៍, និងក្រុមហ៊ុន Smart ចំនួន ១២ ស្ថានីយ៍។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

បើតាមប្រភពពីមន្រ្តីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បន្ថែមលើការងារបច្ចេកទេសដែលអ្នកជំនាញបានប្រើឧបករណ៍វាស់ស្ទង់ជាបន្តបន្ទាប់ ក្រុមមន្រ្តីបានចុះស្ទង់មតិនិងប្រមូលព័ត៌មានពីប្រជាពលរដ្ឋដោយផ្ទាល់នៅតាមផ្ទះសំដៅជំរុញការដោះស្រាយបញ្ហាសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
បញ្ហាគុណភាពសេវានេះ មានជាច្រេីនឆ្នាំមកហេីយ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើតក្រុមការងារដោះស្រាយបញ្ហាផ្ទាល់នៅតាមបុរី និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ដើម្បីពង្រឹងគុណភាពសេវាទូរសព្ទចល័ត និងសេវាអ៊ីនធឺណិត៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


