ព័ត៌មានជាតិ
មន្ត្រីក្រសួងសុខាភិបាល៖ ការបំបៅកូនដោយទឹកដោះម្ដាយជាការចាំបាច់បំផុតសម្រាប់ទារក
លោកស្រី ប្រាក់ សោភ័ណ្ឌនារី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា ការបង្កើនអត្រាបំបៅកូនដោយទឹកដោះម្ដាយ ជាការចាំបាច់ណាស់សម្រាប់ការលើកកម្ពស់ចំណេះដឹងដល់ស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាល។
លោកស្រីថ្លែងបែបនេះ ក្នុងពិធីដាក់ឲ្យអនុវត្តសាកល្បងគម្រោងមណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់នៅខេត្តសៀមរាប នាថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២២នេះ។

បើតាមលោកស្រី ប្រាក់ សោភ័ណ្ឌនារី ក្រសួងសុខាភិបាលបានសហការជាមួយដៃគូអភិវឌ្ឍន៍ ជាពិសេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ដើម្បីបង្កើនអត្រាបំបៅដោះកូនដោយទឹកដោះម្ដាយនៅទូទាំងប្រទេស។
លោកស្រីថ្លែងដូច្នេះថា៖ «ការបំបៅដោះកូនដោយទឹកដោះម្ដាយ គឺជាការចាំបាច់ណាស់ក្នុងការលើកកម្ពស់ចំណេះដឹងនៅក្នុងចំណោមស្ត្រីដែលមានផ្ទៃពោះ និងម្តាយនៅពេលក្រោយសម្រាល អំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្ដាយ»។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ បន្ថែមថា ការគាំទ្របុគ្គលិកនៅតាមមណ្ឌលសុខភាពសម្រាប់ការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ នឹងផ្តល់លទ្ធភាពឲ្យពួកគេអប់រំស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាល អំពីសារៈសំខាន់ និងអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្ដាយ។

ត្រង់ចំណុចនេះ លោកស្រី បានគូសបញ្ជាក់ថា ការដាក់ទារកប៉ះទៅស្បែកម្តាយភ្លាមៗនៅពេលសម្រាល និងការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយក្នុងមួយម៉ោងដំបូងនៃការសម្រាល គឺជាការសំខាន់បំផុត ហើយចាំបាច់ត្រូវផ្សព្វផ្សាយទាំងអំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល។ ទន្ទឹមនេះ បុគ្គលិកមណ្ឌលសុខភាព ក៏ត្រូវជួយដល់ការបំបៅកូនដោយទឹកដោះម្តាយ ផងដែរ តាមរយៈវិធីទំនាក់ទំនងម្តាយនឹងទារក និងការដាក់ទីតាំងទារកបំបៅ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារនៅកម្ពុជា។

គួរជម្រាបថា ទសវត្សរ៍ឆ្នាំ៩០ និងដើមឆ្នាំ២០០០ ប្រទេសកម្ពុជា ទទួលបានសមិទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍នៃភាគរយទារកដែលបៅដោះម្តាយយតែមួយមុខគត់ក្នុងរយៈពេល ៦ខែដំបូងនៃជីវិតរបស់ពួកគេដែលមានរហូតដល់ ៧៤ភាគរយ ក្នុងឆ្នាំ២០១០។
ប៉ុន្តែក្រោយមកបានថយចុះមកត្រឹម ៥១ភាគរយក្នុងឆ្នាំ២០២១ ខណៈនៅកម្ពុជាការសម្រាលកូននៅទីតាំងសុខាភិបាល ដូចជាមណ្ឌលសុខភាព គ្លីនិក និងមន្ទីរពេទ្យ មានចំនួន ៩៨ភាគរយ។ តែអត្រាភាគរយទាបនៃការចាប់ផ្តើមបំបៅកូនដោយទឹកដោះម្តាយដំបូង គឺទារកទើបនឹងកើតត្រឹមតែ ៥៤ភាគរយប៉ុណ្ណោះដែលត្រូវបានបំបៅដោយទឹក ដោះម្តាយក្នុងរយៈពេល ១ម៉ោងក្រោយពេលកើត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


