Connect with us

សន្តិសុខសង្គម

ដឹងមូលហេតុខ្លះដែលជនដៃដល់សម្លាប់និស្សិតស្រីនៅខេត្តកំពង់ចាម

បានផុស

នៅ

ករណីជនសង្ស័យម្នាក់អារកសម្លាប់និស្សិតស្រីដែលជាឃាតកម្មគួរឲ្យរន្ធត់មួយបានបង្កមានការភ្ញាក់ផ្អេីលទាំងព្រឹកនៅបន្ទប់ជួលមួយកន្លែងក្នុងភូមិទី២ សង្កាត់ វាលវង់ ក្រុងកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មានបានឲ្យដឹងថានៅវេលាម៉ោង ១០ នឹង១០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២២ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មាននារីម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជួល ហេីយភ្លាមៗសមត្ថកិច្ច ចុះទៅដល់កន្លែង កេីតហេតុ ដែលស្ថិតក្នុងភូមិទី២ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ស្រាប់តែប្រទះសពនារីរងគ្រោះ ដែលជានិស្សិតឆ្នាំទី១ ដេកស្លាប់ក្នុងបន្ទប់ទឹកឈាមហូរពេញបន្ទប់។ ជំហានដំបូងសមត្ថកិច្ចដាក់ការសង្ស័យថាករណីប្រច័ណ្ឌបានជនដៃដល់ឈានដល់អារកសម្លាប់សង្សាខ្លួនឯងបែបនេះ។

ជនសង្ស័យមានឈ្មោះ យឺត ម៉េងឈៀង អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិដំណាក់អំពិល ឃុំស្តេីងជ័យ ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។ បច្ចុប្បន្នជនសង្ស័យត្រូវកងកម្លាំងនគរបាល នៃអធិការក្រុងកំពង់ចាមឃាត់ខ្លួនបានហេីយ ពេលនេះកំពុងសេីបសួដេីម្បីចាត់ការតាមនិតីវិធី ចំណែកសាកសពនារីរងគ្រោះ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម