កីឡា
មិនទាន់ដឹងអីផង អ្នកគាំទ្រអង់គ្លេស ទិញសំបុត្រវគ្គផ្តាច់ព្រ័ត្រ World Cup រួចទៅហើយ (មានវីដេអូ)
អ្នកគាំទ្រអង់គ្លេសដែលមានក្តីសង្ឃឹមខ្ពស់នៅប្រទេសកាតា បានចំណាយប្រាក់ច្រើនជាង ៥០០ផោន (ជាង៦០០ដុល្លារ) ទិញសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រ រួចបាត់ទៅហើយ។
អង់គ្លេស ទើបតែឆ្លងផុតវគ្គចែកពូល World Cup ហើយនឹងប្រកួតជាមួយ សេណេហ្គាល់ ក្នុងវគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃអាទិត្យទី០៤ខែធ្នូនេះ។
ពួកគេបានចាប់ផ្ដើមយុទ្ធនាការ World Cup ដោយបំបាក់អ៊ីរ៉ង់ ៦-២ បន្ទាប់មកស្មើជាមួយអាមេរិក ០-០ និងចុងក្រោយឈ្នះវែលស៍ ៣-០ យ៉ាងងាយស្រួល។
ប៉ុន្តែទម្រង់លេងរបស់ពួកគេបានធ្វើឲ្យអ្នកគាំទ្រមានទំនុកចិត្តខ្លាំង ហើយពួកគេក៏បានទិញសំបុត្រដ៏ថ្លៃសម្រាប់វគ្គផ្តាច់ព្រ័ត្ររួចរាល់ផងដែរ។
អ្នកគាំទ្រម្នាក់ ដែលជាអ្នកពន្លត់អគ្គិភ័យចូលនិវត្តន៍ឈ្មោះ Nick Martin បាននិយាយថា “អាចថាយើងជាមនុស្សល្ងង់ ប៉ុន្តែខ្ញុំបានចំណាយប្រាក់ ៥៤០ផោន រួចទៅហើយសម្រាប់សំបុត្រវគ្គផ្តាច់ព្រ័ត្រ។ អ្នកអាចស្រមៃឃើញទេថា អ្នកមិនមានសំបុត្រ ហើយអង់គ្លេសបានឈានដល់វគ្គផ្តាច់ព្រ័ត្រ?”។
រីឯអ្នកគាំទ្រម្នាក់ទៀតនិយាយថា “វាជាបទពិសោធមួយដែលមិនអាចបំភ្លេចបាន ហើយយើង នឹងឃើញក្រុមជម្រើសជាតិអង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយឈ្នះពាន”។
ប្រសិនបើអង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រមែននោះ វានឹងក្លាយជាព្រឹត្តិការណ៍ World Cup ដ៏ជោគជ័យបំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៦៦មក ដែលកាលនោះ ពួកគេបានឈ្នះពាននៅលើទឹកដីខ្លួនឯង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ កីឡាករអង់គ្លេសមួយរូប សម្រេចចិត្តបោះបង់ចោល World Cup វិលត្រលប់ទៅប្រទេសវិញ យ៉ាងតក់ក្រហល់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


