Connect with us

ព័ត៌មានជាតិ

មកដឹងពេលវេលា ស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាប នឹងបើកដំណើរការឡើងវិញ

បានផុស

នៅ

សាធារណការ រាជធានីភ្នំពេញ បានឱ្យដឹងមុននេះថា បន្ទាប់ពីការជួសជុលស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបញ្ចប់ និងបានធ្វើតេស្តសុវត្ថិភាពរួចរាល់ ចាប់ពីថ្ងៃនេះ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ តទៅ ស្ពានដែកបេឡេ នឹងដាក់អោយយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាធារណការ រាជធានីភ្នំពេញ សូមអញ្ជើញប្រជាពលរដ្ឋធ្វើដំណើរតាមស្ពានបេឡេនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានជ្រោយចង្វារ តាមពេលវេលាដែលបានជម្រាបជូនខាងលើ។

គួរបញ្ជាក់ថា ស្ពាននេះមានប្រវែង ៥០៦ម៉ែត្រ ទទឹង ១២ម៉ែត្រ តភ្ជាប់ពីខណ្ឌឫស្សីកែវ មកខណ្ឌជ្រោយចង្វារ សម្រាប់ជួយសម្រួលចរាចរណ៍នៅស្ពានជ្រោយចង្វារ និងស្ពានព្រែកព្នៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម